មានករណីគ្រោះថ្នាក់ចរាចរណ៏ គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ប្រហែលជា៦ខែមុន ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង១៣៖៤០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ចំពោះគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងរវាងរថយន្តឡង់គ្រីស័រ បុកម៉ូតូមួយគ្រឿងក្នុងទិសដៅស្របគ្នា បណ្តាលឱ្យមានជនរងគ្រោះម្នាក់ ដែលមានឈ្មោះ បេសុះ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិចាម មានទីលំនៅ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលបានជិះម៉ូតូកែច្នៃ ត្រូវរងរបួសធ្ងន់និងបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។
ចំណែកឯ រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AX-5188 អ្នកបេីកបរឈ្មោះ ហេង សៀង ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំង និងងឿងឆ្ងល់នោះ ដោយសារតែភាគីខាងរថយន្តជាអ្នកបុកភាគីខាងម៉ូតូពីខាងក្រោយ តែម៉ូតូបែរជាមិនសូវមានការខូចខាតទៅវិញ តែបែរឡានបែកមុខ កំពិតមុខចូលក្នុងទៅវិញ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖