សង្វែកណាស់ ! ក្មេងប្រុសម្នាក់នេះមានជំងឺបេះដូង​ ម្តាយ​​គ្មាន​លុយ​​ព្យាបាលបន្ត ក៏យកមកផ្ទះវិញ (មានវីដេអូ)

0
733

នៅក្នុងថ្ងៃទី ២៧ ខែមេសា ម៉ោងប្រហែល ៦ល្ងាចមានគណនីហ្វេសប៊ុកឈ្មោះ Phan Sokuntheary បានបង្ហោះសារមួយសុំការជួយពីបងប្អូននៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់ដែលគាត់មានជំងឺបេះដូង បានវះកាត់រួចហើយ ប៉ុន្តែពុំមានលុយព្យាបាលបន្ត។ ខាងក្រោមនេះជាសារទាំងស្រុងរបស់គណនីខាងលើ៖

សូម​អង្វរ​បងប្អូន​ ជួយគាត់ផងទៅ​តិច​ច្រើន​តាមសទ្ធា​ ក្មួយ​ប្រុស​គាត់មានជំងឺបេះដូង​ បាន​វះកាត់​នៅមន្ទីរពេទ្យ​កាល់ម៉ែត​រួច​ នឹង​ជាហេីយ​ (ផ្នែកបេះដូង) ប៉ុន្ដែ​គាត់​មានជំងឺ​ខ្វះកាល់ខ្យូម​ពីកំណេីត​ ត្រូវ​បន្តតាមដានរកមូលហេតុ​ និង​ព្យាបាល​បន្តនៅពេទ្យណាដែរមានជំនាញនឹងទៀត​ (យោង​តាម​សំដី​ លោក​ដុកទ័រ​ កាល់ម៉ែត​)​ម្តាយ​គាត់​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ អីឡូវបានយកគាត់មកផ្ទះវិញហេីយ​ ហេីយម្តាយគាត់ទៅធ្វេីការរោងចក្រ​ ទុកក្មួយប្រុសនៅជាមួយយាយចាស់ទៀត​ ក្មួយ​គ្មាន​ឪពុក​ទេ​ គាត់​កំព្រា​តាំង​ពី​នៅក្នុង​ផ្ទៃ​។

បងប្អូនអាចជួយគាត់ជាថវិកាក៏បាន​ ជាទឹកដោះគោក៏បាន​ គាត់​មិន​អាច​ហូប​បាយ​បាន​ទេ​ រាល់​ថ្ងៃ​គាត់​ហូបទឹកបរប​ ពេលខ្លះ​បាន​ទឹក​ដោះគោ។

លេខ​ទូរស័ព្ទ​ម្តាយ​គាត់​ ឈ្មោះ​តូច​ 0968323053​ (គាត់អត់មានfb​ ទេ​ )
លេខ​ទូរស័ព្ទ​ខ្ញុំ​ផ្ទាល់​ 012​933192
បេីទាក់ទងម្តាយគាត់អត់បានអាចទាក់ទងមកខ្ញុំបាន

ក្មួយ​ប្រុស​រស់​នៅ​ភូមិ​សំព័រ​ ឃុំ​បរសេដ្ឋ​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ

សូម​បញ្ជាក់​ថា​ ក្មួយ​ប្រុស​បាន​យកទៅពេទ្យគន្ធបុផារួចហេីយ​ ប៉ុន្ដែ​មិន​អាច​ព្យាបាល​បាន​ ក៏បញ្ជូនមកកាល់ម៉ែត​ ហេីយកាវះកាត់នៅកាល់ម៉ែតអត់អស់ប្រាក់ទេ​៕

វីដេអូ៖

Posted by Phan Sokuntheary on Saturday, April 27, 2019

Loading...