ទស្សនិកជនជាច្រើន ច្បាស់ជានៅចាំតារាស្រីហុងកុង ម្នាក់នេះ ជាក់ជាមិនខាន។ នាងមានឈ្មោះថា Zhou Huimin ដែលសព្វថ្ងៃនេះមានអាយុ ៥២ឆ្នាំហើយ បើនិយាយសម្រស់វិញនៅក្នុងអាយុនេះ នាងនៅតែស្រស់ស្អាតក្មេងជាងវ័យ មានរូបរាងតូចស្រឡូន ស្បែកតឹងណែន មុខមាត់នៅតែមានមន្តស្នេហ៍ដដែរ។
Zhou Huimin កើតនៅឆ្នាំ ១៩៦៧ ក្នុងទីក្រុងហុងកុង។ បើគិតពី តារាស្រីមានវ័យប្រហាក់ប្រហែលគ្នា នាងហាក់មិនសូវចាស់ឡើយ មិនធាត់ មិនទ្រុឌទ្រោមអ្នកផ្សេង។ នាងបានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈជាតារាចម្រៀងថ្មីកាលពីអាយុ ១៨ឆ្នាំ។ បន្ទាប់ពីបានឈ្នះពានរង្វាន់ភាពយន្តហុងកុង ក្នុងនាមជាតារាថ្មីដែលល្អបំផុតសម្រាប់ខ្សែភាពយន្តដំបូងរបស់នាង គឺរឿង “The Three-Way World” នាងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។
នៅទសវត្សរ៍ទី ៩០ នៅពេលដែល Zhou Huimin ទទួលបានប្រជាប្រិយខ្លាំងបំផុត ដែលគេអាចនិយាយបានថា ហុងកុង ម៉ាកាវ តៃវ៉ាន់ និងសូម្បីតែប្រទេសជប៉ុន រូបភាពរបស់នាង គឺជាក្តីសុបិន្តដ៏ល្អបំផុតរបស់បុរស នៅទសវត្សរ៍ឆ្នាំ ១៩៩០ ។ នាងត្រូវបានគេទទួលស្គាល់ថាជា “គុជដ៏មានតម្លៃបំផុត” ជាមួយនឹងរូបរាងដ៏ទន់ភ្លន់ ស្រស់ស្អាតរបស់នាង ក៏ដូចជាចរិកសុភាពរាបសាររបស់នាង។
ខ្សែភាពយន្តមួយដែលធ្វើឱ្យទស្សនិកជនមិនតិចទេ បានមើលហើយស្រក់ទឹកភ្នែក និងត្រូវបានមហាជនចងចាំជាប់ជានិច្ចក្នុងជំនាន់ឆ្នាំ ១៩៩២ នោះគឺពេលនាង Zhou Huimin បានសម្ដែងជា “ជនជាតិជ្វីហ្វ” នៅក្នុងខ្សែភាពយន្តទូរទស្សន៍ TVB រឿង “The Great Times” ក្នុងឈុតមួយដែលនាងបានស្លាប់នៅក្នុងដៃរបស់លោក Liu Qingyun ។
ចំពោះជីវិតគ្រួសារវិញ នាង Zhou Huimin បានរៀបការជាមួយនឹងបុរសម្នាក់ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនាងបានសុំប្ដីរបស់នាង មិនបង្កើតកូនឡើយ។ ស្រីស្រស់ស្អាតរូបនេះបានចែករំលែកថា នាងមិនចង់មានកូន គឺដើម្បីរក្សារូបរាងរបស់នាងឱ្យនៅតែស្រឡូនស្អាត។ ដំបូងឡើយ ការសម្រេចចិត្តរបស់នាងនេះ ត្រូវបានជំទាស់យ៉ាងខ្លាំងពីសំណាក់គ្រួសារប្តីរបស់នាង ប៉ុន្តែក្រោយមក សាច់ញាតិខាងប្ដី និងស្វាមីរបស់នាង គាំទ្រនាងមិនឱ្យបង្កើតកូនឡើយ។
នាងបាននិយាយថា “មិនមានកូនមែន ប៉ុន្តែពួកខ្ញុំមានសេចក្ដីសុខ និងរីករាយជានិច្ច ជាមួយនឹងក្រុមគ្រួសារដែលមានសមាជិកពិសេសតូចៗ ៨ក្បាល គឺសត្វឆ្កែ និងឆ្មាដ៏គួរអោយស្រឡាញ់ណាស់”៕
សូមទស្សនាកម្រងរូបភាពរបស់កំពូលសម្រស់ Zhou Huimin ខាងក្រោមនេះ៖