Loading...
នៅមុននេះបន្តិច មានហេតុការណ៍ខ្យល់កន្ត្រាក់មួយ រហូតដួលរលំខ្លោងទ្វារសង្ក្រាន្តសៀមរាបសង្កត់លើរថយន្តជាច្រើនគ្រឿង។ ចំពោះហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅម្តុំស្តុបកោះកេរ្តិ៍ ក្រុងសៀមរាប។ ពាក់ព័ន្ធនឹងហេតុការណ៍នេះក៏ពុំទាន់ដឹងថាមានអ្នករងរបួស ឬយ៉ាងណានៅឡើយទេ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ៕ ប្រភព៖ ហ្វេសប៊ុក សំទីន