និយាយលេងចេញ! ក្រុងព្រះសីហនុ មានភ្លៀងមួយមេរួចមក គឺថាមកទាំងទឹក ទាំងកាក តែម្ដង

0
843

មួយរយៈចុងក្រោយនេះ នៅក្នុងបណ្ដាញសង្គមប្រធានបទសំរាម នៅតែជាប្រធានបទក្ដៅគគុកនៅឡើយ។ យើងសង្កេតឃើញថា ការចោលសំរាមមិនត្រឹមត្រូវ និងផ្ដេសផ្ដាសនៅតែកើតឡើងជារាល់ថ្ងៃ ដែលធ្វើឱ្យបរិស្ថានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ ខ្លាំង សម្រាមនឹងអាចរាយប៉ាយតាមខ្សែទឹក ។

ជាក់ស្ដែង កាលពីព្រឹកមិញក្នុងថ្ងៃទី ២៨ ខែមេសានេះ ភ្លៀងមួយមេនៅវេលាទាបព្រឹក​ បានធ្វើឱ្យសម្រាមជាច្រើនរប៉ាត់រប៉ាយពេពផ្លូវខ្លាំងមែនទែន នៅខេត្តព្រះសីហនុ ដែលមើលទៅពិតជាស្រងាកចិត្តខ្លាំងណាស់ ។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Norngdy Nara បានបង្ហោះសារមួយដូចខាងក្រោម៖

ភ្លៀងមួយមេទាបព្រឹក​ បានទាំងទឹក​ បានទាំងកាក​ !

* សុំហេីយសុំទៀត​ សូមបងប្អូនប្រជាពលរដ្ឋ​ ទុកដាក់សំរាមអោយបានត្រឹមត្រូវ​ ។ អាជ្ញាធរត្រូវការការចូលរួមពីសំណាក់បងប្អូនទាំងអស់​ គ្រប់ពេល​ គ្រប់ទីកន្លែង​ !

Loading...