Loading...
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ នេះ អាជ្ញាធរខេត្តព្រះសីហនុ បានកោះហៅស្រ្តីជនជាតិចិនម្នាក់ ដែលបានយកសំរាមមកចាក់ចោលរាយប៉ាយ ដោយគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវឡើយ នៅផ្លូវលេខ ៥០២ ផ្លូវទៅផែទូកទេសចរណ៏ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើយោងតាមមន្ត្រីសាលាក្រុងព្រះសីហនុបានឲ្យដឹងថា ការកោះហៅនេះគឺដើម្បីយកមកអប់រំណែនាំ ហាមមិនឲ្យចាក់សំរាមបែបនេះទៀតឡើយ និងតម្រូវអោយទិញធុងសំរាមដាក់ឱ្យបានត្រឹមត្រូវ ព្រមទាំងមានការវេចខ្ចប់ត្រឹមត្រូវមុនដាក់ធុងសំរាមផងដែរ បើមិនធ្វើតាមការណែនាំនោះទេ អាជ្ញាធរនឹងបន្តនីតិវីធីតាមច្បាប់ ៕ ប្រភព៖ ហ្វេសប៊ុក