ថាមែនៗ! នាំគ្នាផ្អើលទៅលេងទឹកដ៏គ្រោះថ្នាក់មួយ នៅខេត្តតាកែវ

0
2199
Loading...

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ ​ទឹកដក់​នៅ​ភ្នំ​ចំបាប់​ ​ឃុំ​ត្នោត​ ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​ដែល​កើត​ចេញពី​កាយ​យកថ្ម​ ​បាន​ក្លាយជា​កន្លែង​​គួរ​ឱ្យ​ចាប់អារម្មណ៍​ថ្មីមួយ ដែលមនុស្សជាច្រើនបាន​ទៅ​ងូត​លេង​ទាំង​មិនបានដឹង​ថា​ទឹក​នោះ​ ​វាយ៉ាងម៉េច? មាន​សារធាតុ​អ្វី​ ?​ ឬ​ ​ការ​ក៏អាចបង្ក​ហានិភ័យ​យ៉ាងណា​នោះ​ទេ​ ​។​ ​

​បើតាម​ទំព័រ​ហ្វេ​សប៊ុ​ក​ផេ​ក​ ​តាកែវ ស្រុកកំណើតខ្ញុំ បានប្រាប់ឱ្យដឹង​ថា​ ​ពេលនេះ​អាជ្ញាធរ​កំពុងធ្វើការ​ពិសោធន៍​ទឹក​នៅទីនោះ​ ​ដោយ​រង់ចាំ​ការ​បញ្ជាក់ពីអាជ្ញាធរជាមុនសិនថា​ ​ទឹក​នោះ​មាន​សារធាតុ​អ្វី​ ?​ ហេតុ​ដូច្នេះ ​សូម​ប្រជាពលរដ្ឋ​ កុំអាលលេងទឹកនេះ ឬប្រេីប្រាស់ទឹកនេះអី ​ចៀស​វាង​ករណី​​មាន​បញ្ហា​ដល់​សុខភាព​ស្បែក​ ​និង​មាន​ជំ​ងឺ​ផ្សេង​ៗ​ ​ដោយសារ​ទឹក​នេះ​ដក់​ក្នុង​តំបន់​ដែលគេ​កាយ​ថ្មភ្នំ​ ​មិនមែន​ជា​ទឹកបឹង​ ​ទឹកជ្រោះ​ធម្មជាតិ​នោះ​ទេ​។ ​បច្ចុប្បន្ននេះ ​មាន​មនុស្សជា​ច្រើន​សម្រុក​ទៅ​ងូតទឹក​នៅ​ភ្នំ​ចំបាប់​ខេត្តតាកែវ​នេះ​ ​លេង​ជារាល់ថ្ងៃ។​

​គេនៅចាំថា កាលពីមុន ករណីដូចគ្នានេះធ្លាប់មាននៅ​ ​ភ្នំ​ខ្លែង​ពណ៌ស្ថិត​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែរ ដែល​ទឹ​កមានពណ៌​ខៀវដូច​ទឹកសមុទ្រ​ ​ដែល​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​ទៅ​ងូត​លេងជាហូរហែ​ ​តែ​ក្រោយមកក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ក្រោយ​រក​ឃើញថា​ ​ក្នុងទឹក​មាន​ផ្ទុកសារធាតុគីមី​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ ​ប្រសិ​នបើ​ងូត​លេង​​ ​​៕