ដឹងពីមូលហេតុ ដែលធ្វើឱ្យត្រីងាប់យ៉ាងច្រើន នៅទន្លេឆ្មា ប្រមាណ ២៥,៥តោនហើយ

0
1432
Loading...

កំពង់ធំ៖ ក្រោយភ្លៀងកក់ខែមួយមេកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ធ្វើឱ្យមានភ្លៀងស្ទើរទូទាំងប្រទេស ស្របនឹងគ្នានេះដែរ ក៏កើតមានខ្យល់កន្ត្រាក់​ជាច្រើនកន្លែងផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ។

ងាកមកខាងខេត្តកំពង់ធំវិញ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដែលគេឃើញមានត្រីងាប់យ៉ាងច្រើនប្រមាណ ២៥,៥តោន(ជាចំនួនប៉ានប្រមានតែប៉ុណ្ណោះ) នៅទន្លេឆ្មា ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Thai Thai Thim បានបង្ហោះ។

ហេតុការណ៍នេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើមកពីមូលហេតុអ្វីបានជាត្រីងាប់ច្រើនបែបនេះ?

បើតាមលោកពូម្នាក់ឈ្មោះ heng leap បានចូលទៅខមិន បានប្រាប់ឱ្យដឹងថា បឹងទន្លេឆ្មា គឺជាទីតាំងដែនឡូត៌អភិរក្សពូជត្រី (ទីតាំឋិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ)។ នៅក្មុងដែនអភិរក្សនេះ ករណីត្រីងាប់ច្រើនបែបនេះ កើតឡើងប្រហែលជា ៣លើកមកហើយ។

លោកពូដដែលបានបន្ថែមទៀតថា មូលហេតុគឺដោយខ្យល់ព្យុះពិតប្រាកដមែន ព្រោះនៅរដូវប្រាំ ទឹកនៅក្នុង ដែនឡូត៌អភិរក្ស នេះមានជម្រៅរាក់ណាស់ ប្រហែលជា ៣តឹកប៉ុណ្ណោះ ដូច្នេះពេលត្រូវខ្យល់ខ្លាំង ទឹករលកបោកបក់ខ្លាំង ទើបបណ្តាលឲ្យត្រីពុលងាប់។ ក្រៅពីនេះគាត់បានបន្ថែមទៀតថា ចុះបើមិនមានខ្យល់ព្យុះ តើត្រីក្នុងឡូត៌នេះ ការពារថែរក្សាបានចំនួនច្រើនទេ? ចំលើយឆ្លើយថា ប្រហែលជាមិនអាចទេ មូលហេតុគឺគ្មានដែននេសាទក៏ពិតមែន ប៉ុន្តែមានអ្នកលួចចូលនេសាទទៅនេសាទក្នុងឡូត៌អភិរក្សនេះទេ៕