សៀមរាប៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ កម្មវិធីទូរស្សន៍ដ៏ល្បីប្រចាំប្រទេសបារាំង បានបង្ហោះវីដេអូមួយ របស់កម្មវិធីទូរទស្សន៍ឈ្មោះថា Ies Marseillais Asian Tour បានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម ជាពិសេសប្រជាជនខ្មែរមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពលើទឹកដី អង្គរវត្ត ដ៏អស្ចារ្យ របស់ប្រទេស កម្ពុជា យើង ដែលបានបង្ហាញខ្លួននៅលើកម្មវិធីទូរស្សន៌ល្បីរបស់ប្រទេសបារាំងមួយនេះ។
ក្នុងវីដេអូនេះផងដែរ គេបានឃើញថា ប្រុសស្រីជាជនបរទេសពីរនាក់ បានតុបតែងខ្លួនជាមួយនឹង ឈុតបុរាណ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ហើយក៏បានធ្វើឲ្យបណ្ដាភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ផងដែរ ក្រោយពីបានឃើញបែបនេះ។
គួរឱ្យដឹងផងដែរថា កម្មវិធីទូរស្សន៍ដ៏ល្បីប្រចាំប្រទេសបារាំងមួយនេះ ឃើញមានថតនៅបណ្ដាប្រទេសនៅក្នុងអាស៊ី មិនមែនថតតែនៅ សៀមរាប លើទឺកដីនៃប្រទេសកម្ពុជានោះទេ៕
វីដេអូ៖
Loading...