ត្រីទីឡាយ៉ា គឺជាប្រភេទត្រីមួយដែលរស់នៅក្នុងទ្វីបអាមេរិច បច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីចិញ្ចឹមធ្វើជាអាហារ ។ សម្រាប់ប្រទេសកម្ពុជា ត្រីទីឡាយ៉ា ក៏ត្រូវបានគេចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។ ប្រជាពលរដ្ឋរបស់យើង និយមញ៉ាំវាព្រោះវាមានតម្លៃសមរម្យ ជាពិសេសមិនសូវសប្បូរឆ្អឹងនោះទេ។
ទោះយ៉ាងណា ត្រីនេះមានអាថ៌កំបាំងមិនល្អជាច្រើន ដែលមនុស្សជាច្រើនមិនបានដឹង ហើយលោកអ្នកប្រហែលជាមិនចង់បរិភោគ ត្រីទីឡាយ៉ា តទៅទៀតទេ នៅពេលដឹងអំពីមូលហេតុនេះ។
១. បរិយាស្ថាននៃការចិញ្ចឹមមិនល្អ
កសិករមួយចំនួន គ្រាន់តែយកចិត្តទុកដាក់ពីតម្រូវការទីផ្សារ មិនសូវគិតពីគុណភាពនៃចិញ្ចឹមឡើយ។ ពួកគេព្យាយាមចិញ្ចឹមឱ្យបានច្រើន តាមដែលពួកគេអាចធ្វើបាន។ ដូច្នេះពួកគេមិនអាចគ្រប់គ្រងគុណភាពត្រីបានទេ ព្រមទាំងមិនបានយកចិត្តទុកដាក់ទៅលើបរិស្ថានកន្លែងចិញ្ចឹមត្រីផងដែរ។
២. ជាតិខ្លាញ់អាក្រក់ខ្ពស់
បរិមាណខ្លាញ់អាក្រក់នៅក្នុងត្រីទីឡាយ៉ាទាំងនេះ ខ្ពស់ជាង ហាំប៊ឺហ្គឺរ ឬសាច់ជ្រូកបីជាន់ទៅទៀត ដែលអាចបង្កជាជំងឹច្រើនដូចជាលើសឈាម ខ្លាញ់រុំបេះដូង…។ល។
៣. ជាត្រីអាចមានសារធាតុគីមី
ឌីប៊ូទីនីលីន ត្រូវបានគេរកឃើញនៅក្នុងត្រីប្រភេទនេះ ដែលវាជាសារធាតុគីមីនៃបាស្ទិក ភីវីស៊ី វាជាសារធាតុដែលប៉ះពាល់ធ្ងន់ធ្ងរទៅលើសុខភាពរបស់យើង ជាពិសេសគឺការបង្កជាជំងឺមហារីក តែម្ដង។
៤. ត្រីទីឡាយ៉ាអាចបរិភោគលាមកសត្វ
ត្រីជារឿយៗ វាស៊ីលាមកខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមរបាយការណ៍មួយនៅក្នុងកសិដ្ឋានដែលមានមនុស្សច្រើន ប្រជាជននៅទីនោះច្រើនប្រើលាមករបស់សត្វក្ងាន មាន់ ទា ជ្រូកដើម្បីចិញ្ចឹមត្រី។
៥. ត្រីនេះអាចបណ្តាលឱ្យមនុស្សកើតជំងឺមហារីក
ត្រីទីឡាយ៉ា ដែលមកពីកសិដ្ឋានដែលគ្មានការពិនិត្យត្រឹមត្រូវ ត្រូវបានគេរកឃើញថាមានសារធាតុគីមីពុលខ្ពស់។ នៅពេលដែលសារធាតុគីមីចូលមកក្នុងខ្លួនរបស់យើងហើយ វាចំណាយរយៈពេល ១១ឆ្នាំដើម្បីរលាយបាត់ទៅវិញ។ ដូច្នេះលទ្ធភាពដែលបង្កជាជំងឺមហារីកក៏មានច្រើនផងដែរ។
ដូច្នេះប្រសិនបើឈប់បានគួរតែឈប់ ប៉ុន្តែប្រសិនមិនអាចឈប់បានទេ គួរបរិភោគក្នុងកម្រិតដ៏តិចតួចតាមតែអាចធ្វើទៅបាន៕