សូមប្រុងប្រយ័ត្នផង! មានករណីឆេះរថយន្តស្ដារិច មួយគ្រឿងកាលពីព្រឹកមិញនេះ

0
606
Loading...

វេលាព្រឹកមិញនេះម៉ោង ០៦៖៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានករណី អគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌លឿង ពាក់ស្នាកលេខភ្នំពេញ 2X-2894 បានបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយម្ចាស់រថយន្តស្ដារិច នេះមានឈ្មោះអាន មរតា ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

ពេលកើតហេតុភ្លាមៗ រថយន្តពន្លត់របស់ការិយាល័យអគ្គីភ័យមួយគ្រឿងបានទៅដល់កន្លែងកើតហេតុផងដែរ ហើយបានពន្លត់ចប់​ទាំងស្រុងនៅម៉ោង៧គត់ តែទោះជាយ៉ាងរថយន្តបានឆេះអស់ស្ទើរតែទាំងស្រុងទៅហើយ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គីសនី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ