Update: លុយ​​ខុសច្បាប់ ៣,៥​លាន​ដុល្លារ ដែលដកហូតបានពីជនជាតិចិន ៣នាក់​ ត្រូវបាន​បញ្ជូន​ទៅ​ទុក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​

0
1157
Loading...

​ភ្នំពេញ​ ៖​ បើយោងតាម​របាយការណ៍​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គោរព​ជូន​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គឺ​ ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ និង​វត្ថុ​តាង​ជា​សាច់ប្រាក់​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៩​ នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ធ្លាប់​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក​មក​ហើយ​ ។​​ជា​លទ្ធផល​នៃ​ការ​សាកសួរ​បាន​បង្ហាញ​ថា​ ជនសង្ស័យ​២​នាក់​ ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន​ ៣.៥២០.០០០​ដុល្លា​អា​មេ​រិ​ក​ ចេញពី​ទីក្រុង​ហុងកុង​ មក​កាន់​ប្រទេស​កម្ពុជា​មែន​ ដោយ​អះអាង​ថា​ ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សណ្ឋាគារ​

ហើយ​ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ​ គឺ​បាន​មក​ពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ​ ខ្ចី​បងប្អូន​ និង​ខ្លះ​ទៀត​ បាន​មក​ពី​ផល​ចំណេញ​ក្រុមហ៊ុន​ ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​ ​ទោះបី​យ៉ាងណា​ ពេល​នេះ​ សំណុំរឿង​កំពុង​ ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ​ ដែល​នឹង​បន្ត​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។បើតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​ លុយ​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​

ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ ដើម្បី​ជា​ភស្តុ​តាង​ ក្នុង​សំណុំរឿង​ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ ។​ បើ​តាម​ការ​បញ្ជាក់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ ៕ ប្រភព៖ អគ្គស្នងការនគរបាលជាតិ