សូមប្រុងប្រយ័ត្ន!! មានករណីរថយន្តឆេះមួយទៀតហើយ គ្រាន់តែចតស្ងៀម មិនបានបង្ហើបកញ្ចក់ទ្វារ​

0
1034
Loading...

មានរឿងភ្ញាក់ផ្អើលមួយទៀតហើយ បានកើតឡើងដោយសារេ រថយន្តមួយបានឆាបឆេះ គ្រាន់តែចតនៅក្រោមកំដៅថ្ងៃសោះ។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Tor Thmar បានសរសេររៀបរាប់ថា រថយន្តចតស្ងៀមគ្រាន់តែមិនបានបង្ហើបកញ្ចក់ទ្វារ​អាចឆេះបាននៅកំដៅធាតុអាកាសឡើងដល់៤១អង្សាសេ​ ឡាននេះឆេះពីកញ្ចក់ត្រជៀកក្រៅ ឆេះចូលមកក្នុង​ នេះទុកជាបទពិសោធន៍សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា។

ដូច្នេះនេះក៏ជាការដាស់មួយទៀតដែរ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះរដូវក្ដៅនេះ គេសង្កេតឃើញមានរថយន្តឆេះជាច្រើនករណីរួចមកហើយ៕