ជឿថាមានមនុស្សមិនតិចទេ ដែលស្គាល់និង ចង់ចាំស្ទីលសិចស៊ីរបស់ DJ Soda ឬ ឈ្មោះពិត Hwang So Hee ដែលជា DJ ក្មេងខ្ចីល្បីល្បាញក្នុងក្លឹបនៃទីក្រុង Seoul ប្រទេសកូរ៉េ។
នាងមានកេរ្តិ៍ឈ្មោះល្បីល្បាញ មិនមែនមានតែក្នុងប្រទេសកូរ៉េនោះទេ DJ Soda ក៏ធ្លាប់បាន ក្រុមហ៊ុនមួយអញ្ជើញមកប្រទេសកម្ពុជា និងថៃផងដែរកាលពីពេលថ្មីៗនេះ។ រូបរាងដ៏សិចស៊ី ព្រមទាំងស្ទីលស្លៀកពាក់ ដ៏មានមន្តស្នេហ៍របស់ DJ រូបស្រស់នេះ ពិតជាទាក់ចិត្តបុរសៗច្រើននាក់។
ស្រាប់តែថ្មីៗនេះ មានលេចធ្លាយរូបថតកាលពីមុនរបស់នាង ធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែទាំង ចង្កា និង ភ្នែកគឺខុសគ្នាដាច់ បើប្រៀបធៀបនឹងមុខមាត់របស់នាងសព្វថ្ងៃនេះ ដែលសឹងតែមើលមិនស្គាល់។ គ្រប់គ្នានៅតែមានចំងល់ថា តើនាងក្នុងពេលបច្ចុប្បន្ននេះ ធ្វើការវះកាត់កែសម្រស់ ឬវិធីសម្រកបែបធម្មជាតិ?
តោះមកទស្សនាកម្រងរូបភាពរបស់នាងជាច្រើនខាងក្រោមនេះ៖