ភ្នំពេញ៖ កាលពីរសៀលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ផែនការងារអន្តោប្រវេសន៍ បានទទួលជនជាតិចិន ចំនួន១២នាក់ (ស្រី១០នាក់ ដែលមានអាយុចាប់ពី ២៤-៤០ឆ្នាំ)៖
ពីកំម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងម៉ាស្សាយីហោ អ៊ី ហុងយាន ផ្ទះលេខ១J និង១៤J ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជាលទ្ធផលរកឃើញ ជនជាតិចិន ចំនួន១២នាក់ ដែលមានស្រី១០នាក់ ដកហូតលិខិតឆ្លងដែនចំនួន០៥ក្បាល ទូរសព្ទ័១២គ្រឿង និងស្រោមអនាម័យមួយចំនួនធំដែលមិនទាន់បានប្រើប្រាស់ (ទីតាំងខាងលើពុំមានលិខិតអនុញ្ញាតទេ ហើយស្លាកយីហោជាអក្សរចិន) ដែលគ្រប់គ្រងដោយឈ្មោះ ភីង អ៊ី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន ហើយក្រុមការងារចំរុះបានសំរេចកាត់ស្លាកយីហោ ចេញ និងបិទអាជីវកម្ម ជាបណ្ដោះអាសន្ន។
ក្រោយមកកម្លាំងការិយាល័យបានធ្វើការសាកសួរ ទេីបដឹងថាជនខាងលើទាំងអស់នេះពិតជាបាន ធ្វេីមុខរបរម៉ាស្សា ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងសារភាពថាពិតជាមានសេវាម៉ាស្សា និងការរួមភេទជាមួយភ្ញៀវមែន ហេីយពេលនេះកម្លាំងជំនាញកំពុងសាកសួរបន្ត។ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ