គួរឱ្យកោតសរសើរមែន! អ្នកមីងម្នាក់ រើសបានកាបូបរបស់ភ្ញៀវក្នុងបន្ទប់ទឹក តែរក្សាទុកទាល់តែម្ចាស់មកយកវិញ

0
855
Loading...

កាលពីម្សិលមិញនេះមានចែករំលែកជាច្រើននៅលើបណ្ដាញសង្គមទាក់ទងនឹងអ្នកមឺងម្នាក់ ដែលជាបុគ្គលិកអនាម័យរបស់ការ៉ាស់សាំងមួយកន្លែង ដែលរើសបានកាបូបមួយនៅក្នុងបន្ទប់ទឹកនារី តែគាត់បានយកកាបូបនោះរក្សាទុករងចាំម្ចាស់មកយកវិញ ដែលធ្វើឱ្យមហាជនមានការកោតសរសើរជាខ្លាំង។ ខាងក្រោមនេះជាសារទាំងស្រុងដែលបានបង្ហោះនឹងចែករំលែកលើបណ្ដាញសង្គម បានរៀបរាប់ថា៖

“ពិតជាគួរអោយសរសើរខ្លាំងមែនទែននូវទឹកចិត្តមីងអនាម័យដែលគាត់បានរើសបានកាបូបដែលភ្ញៀវបានភ្លេចនៅក្នុងបន្ទប់ទឹកនៃការ៉ាស់សាំងភីធីធីស្គន់នៅវេលាម៉ោងប្រហែល១២និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដែលគាត់បានយកមកប្រគល់អោយខាងការិយាល័យទុករងចាំម្ចាស់មកទទួលវិញ។ក្នុងនោះដែរមានទូរស័ព្ទIPhone X មួយគ្រឿង លុយខ្មែរប្រហែល៤០ម៉ឺនរៀល និងលុយដុល្លារប្រហែល៣,០០០$ រួមទាំងអត្តសញ្ញាណបណ្ណនិងកាតជាច្រើនទៀតមិនយូរប៉ុន្មានម្ចាស់កាបូបក៏បានមកទទួលយកកាបូបគាត់ត្រលប់ទៅវិញ។នេះជាគំរូដ៏ល្អដែលយើងគួរយកតម្រាប់តាម ចូរយើងធ្វើអំពើរល្អអោយបានច្រើនគ្រប់ៗគ្នាណាពិសេសអ្នកដែលបានអាន សូមអរគុណ។”