កឺកឺ លេងមួយក្បាច់ដាច់ផ្ងារ! ផ្អើលជនជាតិចិនបង្កៃគ្រាប់បែក ដល់ពេលសម្ថកិច្ចពិនិត្យមិនមែនសោះ

0
960
Loading...

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ វេលាម៉ោង៨៖៤០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារមានជនជាតិចិនស្ពាយកាបូប ដាក់វត្ថុម្យ៉ាង សង្ស័យគ្រាប់បែក ចូលទៅហាងជនជាតិចិន លក់គុជយីហោ “ហឺហឺ” នៅផ្ទះជួលផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោម ចៅ១ ខណ្ឌពោធិសែនជ័យ។ ពលរដ្ឋបានឃើញក៏ភ័យស្លន់ស្លោ

ហើយបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ។ នៅវេលាម៉ោង៩និង ៣០នាទី ជនសង្ស័យជាជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចុះទៅឃាត់ខ្លួនបានហើយ ជាមួយនឹងវត្ថុតាងមាន វត្ថុដុំរមូម៉្យាង ដែលគេសង្ស័យ ជារំសេវផ្ទុះ ត្រូវបានដកហូត យកចេញ រួចនាំទៅប៉ុស្តិ៍ចោមចៅ១។ ចំណែកឯជនជាតិចិនចំនួន៤នាក់ផ្សេងទៀត

ដែលស្នាក់នៅក្នុងផ្ទះនោះ ក៏ត្រូវបានសមត្ថកិច្ច ហៅទៅសួរនាំដែរ។ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសជនជាតិចិនជាជនសង្ស័យ នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយនឹងកាបូបពណ៌ខ្មៅមួយ

ដែលមានទុកគ្រាប់កែច្នៃជាច្រើនគ្រាប់។ ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងមុននេះថា ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យយកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ

ដោយសារតែក្នុងបំពង់ទាំងអស់នោះឃើញសុទ្ធតែខ្សាច់ប៉ុណ្ណោះ មិនមានរំសេវទេ។បើតាមការសាកសួរជំនាន់ដំបូង ជនសង្ស័យរូបនេះមានជំលោះរឿងហ៊ុនរកស៊ីជាមួយនឹងមិត្តភ័ក្ដិរបស់ខ្លួន ហើយមិត្តតែងតែចេញចូលនៅហាងតែគុជយីហោ “ហឺហឺ” នេះ ទើបខ្លួនយកគ្រាប់បែកក្លែងក្លាយមកដាក់ទីនេះ ដើម្បីគំរាមតែម្ដងទៅ៕