ញ៉ាក់សាច់! ឥឡូវមាន ពិធី​ប្រកួត​ស្តេច​ល្បែង នៅ​ក្រុងព្រះសីហនុ​ ទៀត

0
1587
Loading...

ខេត្តព្រះសីហនុ​៖ នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩​នេះ មានការ​ភ្ញាក់ផ្អើល​មួយទៀតហើយ ពីសំណាក់មហាជន ​ដោយ​មានការ​ចែកចាយ​នូវរូបភាព​មួយ​សន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ នៅ​ក្នុង​រូបភាព​មួយ​សន្លឹក​នោះ បាន​សរសេរ​ថា “​ពិធី​ប្រកួត​ស្តេច​ល្បែង​លើក​ទី​១ នៅ​ក្រុងព្រះសីហនុ​”។

ប៉ុន្តែ យើងមិនទាន់បានទទួលនៅដំណឹងជាក់លាក់ណាមួយអំពីការប្រកួតស្តេចល្បែងនេះ នោះទេ ហើយរូបមួយសន្លឹកនេះផងដែរ បែកធ្លាយចែកចាយបន្តគ្នារហូតដល់មានគេចាប់អារម្មណ៏មានផេកខ្លះយកទៅត្រូល ថែមទៀតផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទី​ក្រុងព្រះសីហនុ ត្រូវ​បាន​ទទួល​ការ​វិនិយោគ​យ៉ាង​ខ្លាំងពីជនជាតិ​ចិន​ ក្នុងនោះដែរកាស៊ីណូ​ ក៏មានការរីកដុះដាលខ្លាំងផងដែរ ​៕ ប្រភព៖ ហ្វេសប៊ុក