ភ្នំពេញ៖ លោក អ៊ុន សុធា ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានធ្វើឱ្យមហាជននៅលើបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង និងរំជួលចិត្តផងដែរ
ព្រោះតែអត្ថន័យនៃសារមួយដែលរូបគាត់បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់គាត់ (ឈ្មោះ Sethea Un) ដោយសរសេររៀបរាប់ថា៖ “ម៉ែខ្ញុំគាត់ចូលពេទ្យស្ទេីររាល់សប្តាហ៍ ចឹងខ្ញុំត្រូវចំណាយថវិការច្រេីន ដូច្នេះសូមខាងផលិតកម្មដែលខ្ញុំបានបញ្ចប់ការងារហេីយ សូមជួយសំរួលថវិការអោយខ្ញុំផង ។
ជំងឺនេះជាខ្ញុំៗទ្រាំបាន តែលេីម៉ែខ្ញុំៗទ្រាំមិនបានទេ ខ្ញុំយល់ពីហេតុផល តែខ្ញុំក៏មានផលវិបាកដែរ សូមអធ្យាស្រ័យដោយក្តីអនុគ្រោះ (គាត់ពិបាកក្នុងខ្លួនណាស់)”។
ក្នុងនោះដែរ រូបភាព និងវីដេអូរបស់ម្ដាយរបស់លោក ដែលភ្ជាប់ជាមួយនឹងសារខាងលើ ដែលកំពុងតែអង្គុយនៅលើរទេះរុញស្ថិតនៅក្នុងស្ថានភាពស្លេកស្លាំង នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត ហៅពេទ្យ រុស្សី
បានធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្ររូបលោក មានការអាណិតអាសូរ និងមានការព្រួយបារម្ភ ពីស្ថានភាពអ្នកម្ដាយរបស់លោក ហើយក៏បានជូនពរឲ្យម្ដាយរបស់លោក ឆាប់ជាសះស្បើយពីជំងឺផង។ សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូ៖
ប្រភព៖ ហ្វេសប៊ុក