ជីវិតលើលោកនេះ ពិបាកនឹងជៀសផុតរឿងស្នេហា តែទោះជាស្រលាញ់ខ្លាំងយ៉ាងណាជៀសមិនផុតរឿងឈ្លោះគ្នា ការមិនចុះសម្រុង…។ល។ ហើយអ្នកខ្លះក៏បានសំរេចដូចបំណង ឯអ្នកខ្លះទៀតក៏បែកគ្នា តាមហេតុផលផ្សេងៗ។ជាក់ស្ដែង នារីម្នាក់ដែលមានឈ្មោះ Rona Diana បានចែករំលែកនូវបទពិសោធន៌របស់ខ្លួននៅលើបណ្ដាញសង្គមទាក់ទងនឹងសង្សារចាស់ខ្លួន ដែលបានធ្វើឱ្យនាងផ្លាស់ប្ដូរដូចសព្វថ្ងៃនេះ។ ខាងក្រោមនេះជាសារទាំងស្រុងដែលបានសរសេររៀបរាប់ថា៖
“Let’s compare before & after your ex broke up with you. អរគុណដល់ ex ទាំងឡាយដែលបានស្តីអោយ និងមើលងាយខ្ញុំ បើគ្មានពួកគេមកបញ្ឈឺចិត្តខ្ញុំ ក៏ខ្ញុំមិនអាចប្រែរូបរាងខ្ញុំបានដែរ ការមើលងាយរបស់អ្នកគួបផ្សំជាមួយនឹងការតាំងចិត្តរបស់ខ្ញុំទៀត ទើបខ្ញុំអាចសម្រេចនូវអ្វីដែលខ្លួនខ្ញុំចង់បាន។ congratulations to myself that I did i. ត្រូវចាំថាមនុស្សម្នាក់ៗមិនអាចមើលអនាគតឃើញទេ ថ្ងៃនេះខ្ញុំអញ្ចឹង ប៉ុន្តែមិនប្រាកដថាខ្ញុំមិនចេះប្តូរណា។ there still have more to go…. let’s see“។
ក្នុងនោះដែរ គេឃើញមានអ្នកចែករំលែកនូវការបង្ហោះរបស់នាង ជាច្រើនពាន់ផងដែរ ជាពិសេសនារីៗតែម្ដង ព្រមទាំងសួររករូបមន្តដែលធ្វើឱ្យស្រកស្រស់ស្អាតបែបនេះ៕ តោះសូមទស្សនារូបភាពរបស់នាងខាងក្រោមនេះ៖