វីរៈបុរសក្នុងពិភពពិត! បុរសម្នាក់ ពលីខ្លួនឯង ដើម្បីជួយក្មេងស្រីក្នុងករណីផ្ទុះហ្គាសរថយន្ត

0
1226
Loading...

កាលពីម្សិលមិញថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល ៧៖៣០នាទីយប់ នៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ចំពោះករណីបុរសម្នាក់ត្រូវបានភ្លើងឆេះខ្លោចពេញខ្លួនប្រាណព្រោះតែជួយក្មេងស្រីមួយរូប ឱ្យគេចចេញពីការផ្ទុះហ្គាសឆេះឡាន។ នេះជារឿងមួយដ៏អស្ចារ្យ ដែលវីរៈបុរសក្នុងជីវិតពិត ហ៊ានពលីខ្លួនឯង បានទទួលការកោតសរសើរ និងក្តីអាណិតជាខ្លាំង បន្ទាប់ពីឃើញនូវរូបភាពរបស់លោកត្រូវឆេះរលាកតាំងពីក្បាលរហូតដល់ចុងជើងបែបនេះ ដែលពេលនេះលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

បើតាមប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Meng Leakna បានបង្ហោះសរសេររៀបរាប់ឲ្យដឹងថា៖

«សូមមិត្តៗអនុមោទនាបុណ្យ! ព្រឹកមិញខ្ញុំករុណាព្រមទាំងមិត្តៗធម៌ពេទ្យពពីរ បានទៅសួរសុខខុក្ខ បងប្រុស ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិ កំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឥលូវបងកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យពពីរ ក្រុងបាត់ដំបង។ បងប្រុសគ្រោះថ្នាក់ដោយសាជួយសង្រ្គោះក្មេងស្រីអោយរួចផុតពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើបាត់បងជីវិត។

បងប្រុសជាមនុស្សដ៏អស្ចារ្យហ៊ានលះបងជីវិតខ្លួនឯងដើម្បី ជួយក្មេងស្រីម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ស្ទើតែរកគ្មានទេក្នុងលោកនេះ មនុស្សល្អ ចិត្តបុណ្យដូចគាត់។ ខ្ញុំពិតជាអាណិតគាត់ណាស់តែខ្ញុំមិនអាចចែករំលែកសេចក្តីឈឺចាប់ដែលគាត់កំពុងឈឺផ្សាបានទេ ខ្ញុំមានទឹកចិត្តតិចតួច ចែករំលែកសេចក្តីល្អជូនដល់បងប្រុស និងសូមបួងសួងឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាបងឱ្យជាសះស្បើយឆាប់ៗ និងបានជាបច្ច័យរួចផុតចាកទុក្ខ។ ០១.០៥.២០១៩ សូមមិត្តៗសម្លាញ់ ទាំងអស់ក្នុង ក្រៅប្រទេស សូមមេត្តាជួយបងប្រុសតាមកម្លាំងសិទ្ធាផងចុះ ខាងក្រោមនេះលេខបងប្រុសផ្ទាល់ ០៨៦ ៩៨៤ ៦៨៦/ ០៩២ ៨៧០ ៩២៥ ។ នេះលេខខ្ញុំករុណា ០៩២ ៩០៧ ៨១៩/ ០៩៣ ៦៩៦ ៩៤៦» ៕ ខាងក្រោមនេះជារូបភាពរបស់គាត់៖