នារីម្នាក់ ត្រូវបានចោរលួចខ្វេះកញ្ចក់ឡាននៅផ្សារទំនើបមួយ រួចក៏សួរសន្តិសុខ តែសន្ដិសុខឆ្លើយមកវិញយ៉ាងឡូយ (មានវីដេអូ)

0
1614
Loading...

ហ្វេសប៊ុក៖ កាលពីយប់ម្សិលមិញថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៤៧​ នាទី មាននារីស្រស់ស្អាតម្នាក់បានបង្ហោះនូវវីដេអូមួយ ពាក់ព័ន្ធនឹងករណីរថយន្ត Lexus NX-200t របស់នាងចតនៅផ្សារទំនើប Midtown-mall ត្រូវបានចោរលួចកាច់កញ្ចក់របស់បាត់ទាំងសងខាងតែម្ដង ។ ហេតុការណ៏នេះ បានកើតឡើងនៅផ្លូវ ២០០៤  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនេះ នារីខាងលើបានសួរទៅកាន់សន្តិសុខដែលបានយាមនៅទីនោះ ស្រាប់តែសន្តិសុខនោះបានឆ្លើយថានាងពេលបើកឡានមកគ្មានកញ្ចក់នោះទេ ធ្វើឱ្យនាងបានប្រកែកគ្នាជាមួយសន្តិសុខនោះ​ ក្រោយមកសន្តិសុខរូបនោះ ក៏ដើរចេញបាត់ទៅ។ បន្ទាប់ពីអ្នកគ្រប់គ្រងផ្សារបានមកដល់ ក៏ទូរស័ព្ទទាក់ទង ហៅសន្តិសុខនោះដែរ តែមិនព្រមទទួលទូរស័ព្ទ ទើបនាងបានបង្ហោះវីដេអូនៅលើបណ្ដាញហ្វេសបុកតែម្ដងទៅ។

ក្រោយកើតហេតុបន្តិចមក ម៉ោងជិត ១០យប់ ទើបក្រុមការងារ TVFB បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីសាកសួរចំណែកឯនារីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លាហើយ ដើម្បីដោះស្រាយជុវិញបញ្ហានេះ។ ប្រភព៖ វីដេអូ TVFB

វីដេអូដែលម្ចាស់រថយន្តបានបង្ហោះ៖

https://www.facebook.com/sophanith.long/videos/2129059230480731/

វីដេអូ TVFB បានសម្ភាស៍ម្ចាស់រថយន្ត៖

https://www.facebook.com/TVOfficialChannel/videos/583293942184166/