ក្តៅៗ! ជនរងគ្រោះ ដែលត្រូវបុរសម្នាក់បាញ់៥គ្រាប់ផ្ទួន ផ្អើលក្រុងយប់មិញនេះ បានប្ដឹងទាមទារសំណងជាលុយប៉ុន្មានមុឺនដុល្លារនេះ

0
1347
Loading...

ភ្នំពេញ៖ ហេតុការណ៍​ នៃករណី​ផ្ទុះ​អាវុធ​ចំនួន​ ៥គ្រាប់​ផ្ទួនៗ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលបង្កឡេីងដោយ​លោកឧត្តមសេនីយ៍ផ្កាយ១ ដួង ណាគ្រី អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានបេីករថយន្តមួយគ្រឿងម៉ាក​ LEXUS RX-350 ពណ៌ស ពាក់ស្លាកលេខ​ សៀមរាប 2B-5153

ត្រូវបានបញ្ជូនខ្លួនពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មកកាន់អង្គភាពតម្រួតបទបញ្ជា ដើម្បីចាត់ការតាមនីតិវិធី។ លោក ភូរិស្ស ស្តូរ៉ាន់ ដែលជាជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចហើយ ដោយសូមទាមទារសំណងជំងឺចិត្ត និងការខូចខាតចំនួន៣មុឺន៥ពាន់ដុល្លារ តែលោកប្រគល់រថយន្ត Range Rover​ រងនូវការខូចខាតនោះ

​ ឲ្យទៅជនបង្ក ពោលខ្លួនយកតែលុយ​ ដែលទាមទារប៉ុណ្ណោះ។គួរបញ្ជាក់ដែរថា​ បេីទោះបីជា​ជនរងគ្រោះ​ បានទាមទារសំណងចំនួន​ ៣៥,០០០ដុល្លារក៏ពិតមែន ប៉ុន្ដែពាក្យបណ្ដឹងព្រហ្មទណ្ឌ ដែលប្ដឹងពីបទប៉ុនប៉ងមនុស្សឃាត​ ដោយចេតនានោះ គឺនៅរក្សាដដែល។​ ក្នុង​នោះដែរ​ ជនរងគ្រោះ​បាន​បញ្ជាក់​បន្ថែម​ទៀតថា​ មកដល់ពេលនេះ​ មិនទាន់បានទទួលដំណឹងអ្វី​ ត្រឡប់មកវិញនោះទេ៕ ប្រភព៖ ហ្វេសប៊ុក

https://www.facebook.com/TVOfficialChannel/videos/415214435939450/

https://www.facebook.com/ennhotnews/videos/391596491423713/