កប់ហ្មង! ទុរេន ៧តោន ឱ្យញ៉ាំដោយឥតគិតថ្លៃ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ នៅប្រទេសថៃ

0
1333
Loading...

ថៃ៖ មនុស្សរាប់ពាន់នាក់បានចូលរួមយ៉ាងច្រើនកុះករនៅវត្ត ថាមៃ (Thamai) ក្នុងខេត្តសាមុត សាខន (Samut Sakhon) នៃភាគខាងលិចទីក្រុងបាងកក ដើម្បីមកញ៉ាំទុរេនដោយឥតគិតថ្លៃចំនួន ៧តោន ដែលវត្តនេះ បានរៀបចំសម្រាប់ពលករនៅថ្ងៃទិវាពលកម្មអន្តរជាតិ។

ចំណែកឯខាងក្រៅបរិវេណវត្តវិញ មានការកកស្ទះចរាចរយ៉ាងខ្លាំងមានចម្ងាយរហូតដល់ទៅ ៣គីឡូម៉ែត្រឯណោះ ខណៈដែលពិធីមួយនេះ ត្រូវបានរៀបចំចាប់ពីម៉ោង ៩ព្រឹក ដើម្បីថ្វាយគុណូបការៈទៅដល់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej (Rama IX) និងព្រះមហាក្សត្រថ្មី Maha Vachiralongkorn ។ បន្ទាប់ពីពិធីសម្រាប់អតីតព្រះមហាក្សត្រថៃ និងមហាក្សត្រថ្មីនេះចប់សព្វគ្រប់ ទុរេនដែលបានពុះរួចជាស្រេចជាច្រើន និងអ្នកស្ម័គ្រចិត្តបានចែកផ្លែឈើបន្លែ និងអាហារសម្រន់ផ្សេងៗដល់អ្នកដែលចូលរួម។ ក្នុងនោះដែរ អ្នកខ្លះបានមករង់ចាំតាំងពីម៉ោង ៥ ព្រឹក។

គួរបញ្ជាក់ផងដែរ ទុរេនចំនួន៧តោននេះ បានមកពីចម្ការនៅក្រុង រ៉ាយ៉ង (Rayong) និង ចាន់ថាបុរី (Chanthaburi) ហើយក៏មានទុរេនដែលមិនទាន់ពុះទុកត្រៀមសម្រាប់ភ្ញៀវ ក្នុងករណីចំនួនខាងលើមិនទាន់គ្រប់គ្រាន់ទៀតផង៕ ប្រភព៖ thethaiger