អាសូរណាស់! បុរសម្នាក់ពិការជើងទាំងសងខាង ហើយពិបាកក្នុងការនិយាយទៀត មកសុំលុយគេដើម្បីចិញ្ចឹមប្អូន និងឲ្យប្អូនបានទៅរៀនសូត្រ

0
1050
Loading...

កាលពីម្សិលមិញម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ប្អូនស្រីម្នាក់ឈ្មោះ Seng Raksa បានបង្ហោះនូវរូបភាពពីរសន្លឹក ជាមួយនឹងសារដែលធ្វើឱ្យបងប្អូននៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបង្ហាញការអាណិតអាសូរ។ នៅក្នុងសារនោះ នាងប្រាប់ឱ្យដឹងថា៖

“អាណិតគាត់ណាស់​ គាត់ពិការជេីងទាំងសងខាងហេីយពិបាកនិយាយទៀត​ ខ្ញុំបានជួបគាត់នៅលេីសាឡាងស្រុកស្ទឹងត្រង់​ អ្នកនៅទីនោះប្រាប់ខ្ញុំថាគាត់មកសុំលុយគេនៅទីនេះ​ ហេីយយកលុយនោះទៅចញ្ចឹមប្អូនៗឲ្យប្អូនបានទៅរៀន​​ បេីបងប្អូនពូមីងណាចង់ជួយគាត់អាចទៅរកគាត់នៅលេីសាឡាងស្រុកស្ទឹងត្រង់បាន​ គាត់មកទីនោះរាល់ថ្ងៃ”៕ ប្រភព៖ ហ្វេសប៊ុក