ចិន៖ ត្រឹមតែមួយពព្រិចភ្នែក ថ្មស្តាឡាក់ទីតរាប់លានឆ្នាំ បែរជាត្រូវបានបំផ្លាញដោយសារតែភ្ញៀវទេសចរចិន ៣រូបទៅវិញ។ យោងតាមវីដេអូពីកាមេរ៉ាសុវត្ថិភាព ក្នុងរូងភ្នំក្រោមដី Yishui Natural Underground Gallery នៅក្នុងខេត្តសានដុង ប្រទេសចិន បានបង្ហាញថា
កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅនេះ មានបុរសវ័យកណ្តាល ៣នាក់បានយកដុំថ្ម វាយបំបែក និងបានលួចយកថ្មស្តាឡាក់ទីតនៅក្នុងរូងភ្នំ ដើម្បីយកវាទុកជាវត្ថុអនុស្សាវរីយ៍។
ថ្មស្តាឡាក់ទីតរាប់លានឆ្នាំនេះ ត្រូវបានគេដាក់ឈ្មោះថា “បក្សីស្នេហ៍មួយគូ (Pair of Lovebirds)” ប៉ុន្តែត្រូវបានបំផ្លាញ ក្រោមហេតុផលដ៏អាត្មានិយមរបស់ពួកគេទាំងបី។យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនភ្ញៀវទេសចរចិនទាំងនោះបាន ២នាក់ ហើយមួយនាក់ទៀតកំពុងតែរត់គេចខ្លួន។យ៉ាងណាមិនទាន់ដឹងថាពួកគេនឹងមានទោសអ្វីនោះទេ។
តែទោះជាយ៉ាង មិនថាជនជាតិអ្វីនោះទេ បើមនុស្សគ្រប់គ្នាសុទ្ធតែអាត្មានិយមដូចបុរសទាំងបីខាងលើ ធ្វើការបំផ្លាញវត្ថុបុរាណឬ របស់ដែលដូនតាបន្សល់ទុកបែបនេះ ក្មេងជំនាន់ក្រោយនឹងលែងបានឃើញទៀតហើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖