ភ្នំពេញ៖ កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរបន្ទាយ៩៩ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យុវជនមួយក្រុម ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យជិះដេញស្ទាក់ដើម្បីសុំធ្វើការឆែកឆេរ តែក្មេងស្ទាវទាំងនោះមិនព្រម
ថែមទាំងផ្ទុះហិង្សារជាមួយសមត្ថកិច្ចបន្ថែមទៀត រហូតធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីការពារខ្លួន និងបំបែកក្រុមយុវជនខាងលើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
បើតាមអ្នកដែលបានឃើញហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ៤នាក់ ជិះម៉ូតូ ២គ្រឿង ដោយមួយគ្រឿង ម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកហុងដាប៊ីត ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ និងកាក់ឲ្យឈប់នៅត្រង់ចំណុចកើតហេតុខាងលើ ដើម្បីឆែកឆែរ តែយុវជនមួយក្រុមនោះមិនព្រមឲ្យសមត្ថកិច្ចឆែកឆែនោះទេ ថែមទាំងឈ្លោះគ្នា ជាមួយសមត្ថកិច្ចយ៉ាងខ្លាំង
បង្កជាហិង្សាវាយតប់គ្នាជាមួយសមត្ថកិច្ចទៀត និងបណ្តាលឲ្យយុវជនម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្ដោងច្រមុះ។មានប្រជាពលរដ្ឋជាច្រើននាក់ ដែលនៅក្បែរនោះ បានជួយហាមឃាត់ដែរ ព្រមទាំងមានសមត្ថកិច្ចជាច្រើននាក់ បានចុះមកជួយអន្តរាគមន៍ផងដែរ
តែយុវជនទាំង ៤នាក់ នៅតែរឹងទទឹង ឈ្លោះជាមួយសមត្ថកិច្ចបន្ថែមទៀត ទើបធ្វើឲ្យសមត្ថកិច្ចផ្ទុះអាវុធចំនួន ៥គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ និងឃាត់ខ្លួនបានមនុស្ស ៤នាក់ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប១ ដើម្បីធ្វើការសាកសួរតាមផ្លូវច្បាប់៕
សូមទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖
វីដេអូរបស់ TVFB ពីហេតុការណ៍យប់មិញ៖
https://www.facebook.com/TVOfficialChannel/videos/353363488640597/
https://www.facebook.com/TVOfficialChannel/videos/911314782593716/