ក្រុមយុវជនសំរាម សំណូមពរជួយគាំទ្រថវិកាម្នាក់ត្រឹម១ដុល្លារពីបងប្អូន ខណៈមានគម្រោងផលិតវីដេអូអប់រំខ្លីអំពីសំរាម និងយុទ្ធាការផ្សេងៗទៀត

0
1491
Loading...

ក្រុមយុវជនសំរាម បានធ្វើឱ្យប្រមូលសំរាមជាយូរណាស់មកហើយ ដែលពួកគេព្យាយាមធ្វើជាគំរូដ៏ល្អនៅក្នុងសង្គមខ្មែរ ដើម្បីបរិស្ថានរបស់យើង និងបំផុសគំនិតស្រលាញ់បរិស្ថានដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ដោយសារឆន្ទះចង់ធ្វើឱ្យទីក្រុងស្អាត យុវជនសម្រាមនឹងបន្តធ្វើតទៅទៀតមិនចុះញ៉ម

ប៉ុន្តែពួកគេត្រូវការ ការគាំទ្រផ្នែកថវិការខ្លះពីបងប្អូនទាំងអស់គ្នា ដើម្បីអាចបន្តដំណើរទៅមុខទៀត។ នៅប៉ុន្មានម៉ោងមុននេះ ហ្វេសប៊ុករបស់ យុវជនសំរាម បានបង្ហោះសារមួយរៀបរាប់ពីគម្រោងរបស់ពួកគេនៅក្នុងឆ្នាំ ២០១៩នេះថា៖

“គំរោងឆ្នាំ២០១៩ របស់ក្រុមយុវជនសំរាមដើម្បីកម្ពុជាស្អាត៖

  • ពួកយើងបានជួលដីដើម្បីស្តុកសំភារៈ និង ការជួបប្រជុំគ្នា
  • ផលិតវីដេអូអប់រំខ្លីអំពីសំរាម
  • បង្កើតកម្មវិធីវែកញែកពីបញ្ហាកេរ្តិ៍ឈ្មោះប្រទេស
  • ប្រមូលសំរាមតាមទីសារធារណៈនានា
  • ធ្វើធុងសំរាមដើម្បីចែកជូនដោយឥតគិតថ្លៃ
  • ចុះពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការទុកដាក់សំរាម។ ក្រុមយើងនឹងធ្វើវាឱ្យបានធំទូលាយជាងនេះ ប៉ុន្តែ ខ្ញុំមិនអាចឱ្យយុវជនយើងសុីអត់ សុីឃ្លាន ស្ងាត់ៗបែបនេះតទៅទៀតទេ។

សុំការចូលរួមចំណែកពីបងប្អូនជួយដោះស្រាយសំពាធហិរញ្ញវត្ថុពួកខ្ញុំផង! បងប្អូនដែលចង់ចូលរួមចំណែកជាថវិកាក្តី បាយទឹកនំចំណីក្តី សំភារៈក្តី ដើម្បីពង្រឹងស្មារតីយុវជនយើង និងបានធ្វើការងារក្នុងក្តីស្រមៃមួយនេះឱ្យបានជោគជ័យផង ! ខ្ញុំដារ៉ាវីត និង ក្រុមសុំពលីធ្វើរឿងនេះ សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់គ្នា។ គណនីធនាគាABA: 000487357 (San Daravit) គណនីធនាគា ACELEDA: 34730053092616។

លេខទូរសព្ទ័: ០៦៩ ២១ ៦០ ៨៥ (smart) ១$ របស់លោកអ្នកនឹងធ្វើឱ្យកម្ពុជាយើងស្អាត!!”៕

សូមទស្សនារូបភាពសកម្មភាពរបស់ពួកគេខាងក្រោមនេះ៖