ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណី ផ្ទុះអាវុធចំនួន ៥គ្រាប់ផ្ទួន កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលបង្កឡេីយដោយ លោកវរសេនីយ៍ទោល ដួង ណាគ្រី អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មិនត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោសនោះឡើយ។ពោល
គឺគ្រាន់តែបញ្ចូនខ្លួនមន្រ្តីនរគបាលរូបនេះ ទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិតែប៉ុណ្ណោះ។គួរបញ្ជាក់ដែរថា ការសម្រេចបែបនេះ(បញ្ជូនខ្លួនមន្រ្តីនរគបាលរូបនេះ ទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិ)
បន្ទាប់ពីជនរងគ្រោះយល់ព្រមសម្របសម្រួល ដោយទទួលសំណងជាទឹក ៥,០០០ដុល្លារអាមេរិកដើម្បីបញ្ចាប់រឿង។សម្រាប់មហាជននៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញ បានបង្ហាញការខកចិត្ត និងនៅតែទទូចហើយ ទទូចទៀត ដល់ថ្នាក់ដឹកនាំ មេត្តាចាត់វិធានការតាមច្បាប់ ទៅលើមន្រ្តីនគរបាលរូបនេះដោយសារតែបានប្រព្រឹត្តល្មើសដ៏ធ្ងន់ធ្ងរបែបនេះ បែរជាគ្មានការកាត់ទៅវិញ ហាក់ដូចជាសង្គមមួយនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវយ៉ាងដូច្នេះ៕