មតិមហាជន៖ លោកឧកញ៉ា ហ៊ុន ជា បាញ់ឡើងទៅលើមេឃសោះ គាត់សុខចិត្តទទួលទោសមុខច្បាប់ ចំណែកមន្ត្រីសក្ត័ ៤កន្លះ បាញ់សំដៅមនុស្ស បែរជាត្រឹមទទួលពិន័យ នៅអង្គភាពទៅវិញ

0
1616
Loading...

មតិមហាជន បានយកករណីនេះមកប្រៀបធៀបជាមួយនឹងករណីរបស់លោកឧកញ៉ា ហ៊ុន ជា ដែលបានបាញ់ឡើងទៅលើមេឃសោះ គាត់សុខចិត្តទទួលទោសមុខច្បាប់ដល់ទៅ ១ឆ្នាំកន្លះ ។ ចំណែកមន្ត្រីសក្ត័ ៤កន្លះ បាញ់សំដៅមនុស្សដែលគេហៅថា ប៉ងមនុស្សឃាត បែរជាត្រឹមទទួលពិន័យ នៅអង្គភាពទៅវិញ។ ហើយជនរងគ្រោះជាប្រពន្ធត្រូវបានរលូតកូនក្នុងផ្ទៃ ៣ខែទៀត។

បើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការដាក់វិន័យចំពោះកំហុសរបស់មន្ត្រីនគរបាលណាម្នាក់ មិនរារាំងដល់ការអនុវត្តច្បាប់របស់ស្ថាប័នតុលាការទេ ប្រសិនបើកំហុសនោះជាអំពើល្មើសព្រហ្មទណ្ឌ ។

ដូច្នេះ តើគាត់នឹងត្រូវបញ្ជូនទៅទទួលទោសវិញ ឬក៏អត់? រឿងនេះមានតែចាំមើលតទៅទៀត៕