អុញនោះ! ស្ត្រីថៃម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានសត្វក្អែបខាំ

0
2235
Loading...

ថៃ៖ ស្ត្រីថៃអាយុ ៥៤ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានសត្វក្អែបធំមួយក្បាល បានខាំជើងខាងស្ដាំរបស់គាត់ កាលពីថ្ងៃសៅរ៍សប្ដាហ៌មុននេះ។ បើយោងតាមសំដីរបស់កូនប្រុសគាត់បានឱ្យដឹងថា បន្ទាប់ពីក្អែបខាំហើយ ស្ត្រីជាម្ដាយ គាត់បានទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាល ស្ថិតនៅសង្កាត់ Samphran ក្នុងខេត្ត Nakorn Pathom ហើយគ្រូពេទ្យបានចាក់ថ្នាំឱ្យគាត់ និងឱ្យថ្នាំមកលេបដើម្បីព្យាបាលនៅផ្ទះ។

កូនប្រុសរបស់គាត់រូបនេះ ក៏ឱ្យដឹងបន្ថែមទៀតថា ម្ដាយរបស់ខ្លួនមានការឈឺចាប់យ៉ាងខ្លាំង ព្រមទាំងហើមនៅបរិវេណកន្លែងដែលក្អែបបានខាំ។ ប៉ុន្តែបន្ទាប់ពីគាត់បានញ៉ាំអាហារពេលល្ងាចនៅយប់ថ្ងៃសៅរ៍ ទី២៧ ខែមេសា រួចហើយ ក៏បានចូលគេង។ នៅព្រឹកថ្ងៃអាទិត្យ ដែលជាថ្ងៃបន្ទាប់ កូនប្រុសរូបនេះបានចូលទៅមើលម្ដាយក្នុងបន្ទប់ ប៉ុន្តែជាអកុសលម្ដាយរបស់គេបានស្លាប់ទៅហើយ រួចរូបគេក៏បានទូរស័ព្ទទៅប្ដឹងប៉ូលិសក្នុងតំបន់នោះ។

ការធ្វើកោសល្យវិច័យកំពុងដំណើរការនៅឯមន្ទីរពេទ្យ Siriraj ខណៈដែលកូនប្រុសរបស់ស្ត្រីដែលបានស្លាប់ បានកំពុងតែរង់ចាំ និងចង់ដឹងថា តើម្ដាយរបស់គាត់បានស្លាប់ដោយសារក្អែបខាំ ឬក៏ហេតុផលផ្សេងទៀត។ គួរបញ្ជាក់ផងដែរ កាលពីខែសីហា ឆ្នាំ២០១៨ ក៏មានស្ត្រីអាយុ៦៩ឆ្នាំ ជនជាតិថៃម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារក្អែមខាំដូចគ្នា នៅខេត្ត Trat៕ ប្រភព៖ thethaiger