ក្តៅៗ! (Update) នាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន បញ្ជាឱ្យនាំខ្លួនបុរសបាញ់៥គ្រាប់យប់មិញ ទៅកាន់ព្រះរាជអាជ្ញាហើយ

0
1591
Loading...

ពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាន​ នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការ​

ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បាន​ធ្វើ​ការ​បញ្ជាក់​បែបនេះថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា

ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»​ ដែលនេះគឺជា​ព័ត៌មាន​ដែល​ទទួលបាន​ពី​អង្គភាព​ សារព័ត៌មាន​ FreshNews។ចំពោះ​ចំណាត់​ខាងលេីនេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​បងប្អូនមហាជន​ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បង្ហាញភាពរីករាយ និងសាទរជាខ្លាំង​ចំពោះ​ករណី​ខាងលេីនេះ៕ប្រភព៖ ហ្វេសប៊ុក