ខេត្តព្រះសីហនុ៖ តាមប្រភពពីលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុបានឱ្យដឹងថា រថយន្តអត់ពន្ធចំនួន ៤គ្រឿងត្រូវបានសមត្ថកិច្ចគយឃាត់ចាប់បាននៅខេត្តព្រះសីហនុក្នុងនោះមាន ៖
នៅថ្ងៃទី២ ខែឧសភា ២០១៩នេះ សមត្ថកិច្ចគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ ថនិងនគរបាល ឃាត់ចាប់រថយន្តទំនើបគេចពន្ធចំនួន២គ្រឿងយកមកផាកពិន័យតាមផ្លូវច្បាប់ គឺរថយន្តទេសចរណ៍ ចង្កូតឆ្វេង រួមមាន៖
១. LEXUS LX-570 ពណ៌ស្ករ ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 2AR-8288 (ជាផ្លាកលេខក្លែងក្លាយ) ។
២. RANGE ROVER ពណ៌ខ្មៅ ឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2AD-2359 (យកផ្លាកលេខ របស់រថយន្ត HYUNDAI SANTA FE មកបំពាក់បន្លំ)។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ មន្រ្តីគយសាខាខេត្តព្រះសីហនុ ក៏បានធ្វើការចាប់ឃាត់ទុករថយន្ត ជាបណ្តោះអាសន្ន ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេងចំនួន ២គ្រឿងទៀតផងដែរ ដែលរួមមាន៖
៣. TOYOTA APLARD ពណ៌ស ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 2AM-1706 (ជាផ្លាកលេខក្លែងក្លាយ)។
៤. LEXUS RX-450h ពណ៌ ស ឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-1006 (បន្លំពាក់ផ្លាកលេខ របស់រថយន្ត TOYOTA PRIUS)។
បច្ចុប្បន្នរថយន្តខាងលើត្រូវបានមន្ត្រីគយសាខាខេត្តព្រះសីហនុ ធ្វើកំណត់ហេតុល្មើសច្បាប់គយ ដើម្បីឱ្យម្ចាស់ចូល ខ្លួនមកបំពេញតាមនិតិវិធីគយជាធរមាន។បើតាមរយៈលោក ទុំ ណូ បញ្ជាក់ថាប្រតិបត្តិការនៃការឃាត់ចាប់រថយន្តអត់ពន្ធនេះ ធ្វើឡើងមិនត្រឹមតែដើម្បីផាកពិន័យបង់ចូលថវិការជាតិតែមួយមុខនោះទេ ក្នុងនោះគោលដៅសំខាន់គឺពង្រឹងនិតិវិធីច្បាប់៕ ប្រភព៖ ហ្វេសប៊ុក