ក្ដៅៗ! ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ចំនួន២បទល្មើស ទៅលើលោក ឌួង ណាគ្រី ដែលបាញ់៥គ្រាប់ផ្ទួន លើប្ដីប្រពន្ធ២នាក់ (មានវីដេអូ)

0
1079
Loading...

ភ្នំពេញ៖ ការសួរនាំអស់រយៈពេលប៉ុន្មានម៉ោងត្រូវបានបញ្ចប់ កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ចំណែកអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌលោកវរសេនីយ៍ទោ ឌួង ណាគ្រី ដែលបាញ់៥គ្រាប់ ប៉ងសម្លាប់ ២នាក់ប្តីប្រពន្ធ ធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន សម្រេចចោទប្រកាន់ចំនួន២បទល្មើស «ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។

បើយោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា បានថ្លែងប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត»

ដោយឡែក សម្រាប់ជនត្រូវចោទ ឌួង ណាគ្រី នឹងត្រូវបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ នៅថ្ងៃស្អែកដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា ហេតុការណ៍នេះ ជនជាប់ចោទ ឌួង ណាគ្រី ដែលបានបាញ់៥គ្រាប់ផ្ទួន ទៅលើប្ដីប្រពន្ធ២នាក់ បានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ប្រភពវីដេអូពីសារព័ត៌មាន Fresh News ៖

Fresh News ផ្សាយផ្ទាល់៖ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌឈ្មោះ ឌួង ណាគ្រី ដែលបាញ់ប៉ងសម្លាប់ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ត្រូវបានព្រះរាជអាជ្ញាបញ្ចប់ការសួរនាំ ក្រោយបញ្ជូនទៅដល់តុលាការនារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩!

Posted by Fresh News on Friday, May 3, 2019