គួរឱ្យសរសើរ!! បុរសក្លាហានម្នាក់ បានជួយដេញចាប់ជនសង្ស័យឆក់ទូរស័ព្ទ ពីនារីម្នាក់នៅម្ដុំអាងទឹក រហូតចាប់បាន

0
851
Loading...

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោងប្រមាណ ៩យប់ មានករណីចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ ទូរស័ព្ទ របស់នារីម្នាក់បានសម្រេច រួចក៏ព្យាយាមជិះម៉ូតូរត់គេចខ្លួនពីម្ដុំអាងទឹកអូឡាំពិច ទៅដល់ នៅចំណុចផ្លូវលេខ៣១៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាកន្លែងដែលចាប់ចោរបាន)។

ក្នុងពេលនោះដែរ មានបុរសក្លាហានម្នាក់ បានឃើញហេតុការណ៍នេះ ភ្លាមៗក៏បានជិះរថយន្តដេញតាម ចោរទាំង២នាក់នេះ រហូតដល់ទីកន្លែងដែលចាប់ចោរបាន បងប្រុសក្លាហានម្នាក់នោះ ក៏បានកៀរម៉ូតូរបស់ជនសង្ស័យឱ្យដួល ហើយគាត់ក៏ចេញពីរថយន្ដ ដេញតាមចាប់ ជាមួយបងប្អូនប្រជាពលរដ្ឋ

រហូតទាល់តែបានជនសង្ស័យនោះតែម្តង។ភ្លាមៗ សមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើផងដែរ ដើម្បីសាកសួរ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះផងដែរ។ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូរបស់ TVFB ខាងក្រោមនេះ៖

ជនសង្ស័យ
នារីរងគ្រោះ

https://www.facebook.com/TVOfficialChannel/videos/395308921320384/