មានករណីអគ្គិភ័យ ឆាបឆេះផ្ទះរបស់អតីតលោកអភិបាលស្រុកកំពង់ត្រឡាច ខ្ទេចគ្មានសល់

0
846
Loading...

កំពង់ឆ្នាំង៖ ហេតុការណ៍អគ្គិភ័យមួយកើតឡើងនៅម៉ោង ៨និង៣០នាទី យប់ថ្ងៃទី៣​ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង បានឆាបឆេះ ផ្ទះរបស់លោកអភិបាលរងស្រុកកំពង់ត្រឡាច ដែលចូលនិវត្តន៍ យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះធ្វើការបាញ់ពន្លត់។

បើតាមរយៈសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ អ៊ិន សំអាន ភេទប្រុស អភិបាលរងស្រុកកំពុងត្រឡាចចូលនិវត្តន៍ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ ដែលមានទំហំ៩គុណ១២ម៉ែត្រ ទ្រព្យសម្បត្តិ រួមទាំងសម្ភារ:អស់ទាំងស្រុង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ​។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួន៤រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន  ប៉ុន្តែមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕