ធ្លាក់យន្តហោះទៀតហើយ! យន្តហោះ Boeing 737 បានធ្លាក់ចូលទៅក្នុងទន្លេ ក្នុងរដ្ឋ Florida ដែលមានអ្នកដំណើរជាង ១៤០នាក់

0
1479
Loading...

បរទេស៖​​ បើតាមការចុះផ្សាយតាមរយៈសារព័ត៌មាន bbc នៅថ្ងៃទី៤ ខែឧសភា​ ឆ្នាំ២​០១៩នេះ​ មានហេតុការណ៏​ធ្លាក់​យន្តហោះ​មួយ​គ្រឿងទៀតហើយ​ ដែលជាយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737​ បានធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក។បើយោងតាមអាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានឱ្យដឹងថា

ការធ្លាក់យន្តហោះខាងលើនេះ​ បានកើតឡើងនៅពេលដែលយន្តហោះកំពុងចុះចត នៅឯព្រលានយន្តហោះមួយកន្លែងក្នុងទីក្រុង ចេកសុនវាល (Jacksonville) ក្រោយចេញមកពីទីក្រុង ម៉ៃអាមី (Miami)។តាមរបាយការណ៍បានឱ្យដឹងទៀតថា យន្ដហោះប្រភេទ Boeing 737 ដែលបា​នជួប​ឧបទ្ទវហេតុ​ខាងលេី​នេះ

បានផ្ទុកអ្នកដំណើរចំនួន១៣៦នាក់​ និងសមាជិកនាវិក ៧នាក់ទៀតនៅលើយន្ដហោះនោះ។​ យ៉ាងណាមិញ​ មនុស្សជាង ១៤៣នាក់ ដែលនៅលើយន្តហោះ ពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែភ័យតក់ស្លុត និងរងរបួសបន្តិចបន្តួចចំពោះមនុស្សមួយចំនួនតែប៉ុណ្ណោះ។មូលហេតុដែលយន្តហោះ Boeing 737 បានធ្លាក់ចូលក្នុងទន្លេនោះ

គឺដោយសារតែ ពេលចុះចតយន្តហោះនោះ បានរត់ខុសគន្លងផ្លូ​វ​ នៅអាកាសយានដ្ឋានអាកាសចរណ៍ Jacksonville រដ្ឋ Florida ហើយក៍បានធ្លាក់ចូលទន្លេតែម្តង៕ ប្រភព៖ bbc