ខាត់ សុឃីម ទម្លាយរឿងសិល្បៈបុរាណ ទាំងទឹកភ្នែក ដោយសារគេមិនសូវគាំទ្រ និងត្រូវគេមើលស្រាល (មានវីដេអូ)

0
757
Loading...

ប្រិយមិត្តច្បាស់ជាស្គាល់អ្នកនាង ខាត់ សុឃីម ដែលជាតារាមួយដួងមានជំនាញសិល្បៈចំរុះ មិនថាសិល្បៈបុរាណ ឬសិល្បៈសម័យឡើយ។ ប៉ុន្តែអ្នកនាង គឺបានកើតនៅក្នុងត្រកូលដែលមានឈាមជ័រជាអ្នកសិល្បៈបុរាណ។ បច្ចុប្បន្ននេះ គេតែងតែឃើញអ្នកនាង មានការមមាញឹកខ្លាំងនៅក្នុងជំនួញផ្ទាល់ខ្លួន ជាពិសេសគឺការច្រៀងកាត់សក់តាមរោងការបែបបុរាណ។

កាលពីពេលថ្មីៗនេះផងដែរ អ្នកនាង ខាត់ សុឃីម ក៏បានចូលរួមក្នុងកម្មវិធីមួយឈ្មោះ “NEN TUM TOK TALK” ក្នុងនោះដែរអ្នក នាង ខាត់ សុឃីម បានរំលឹកឡើងវិញនូវបទពិសោធន៍ផ្ទាល់ខ្លួនថា ថ្ងៃមួយអ្នកនាងបានទៅដាក់ពាក្យធ្វើការខាងសិល្បៈ ហើយបានលឺគេថា គេចង់បានតែសិល្បៈបែបសម័យនោះទេ មិនទទួលបែបបុរាណឡើយ ដែលនេះធ្វើឱ្យអ្នកនាងមានអារម្មណ៍ឈឺចាប់ ដែលហេតុអ្វីបានជាគេមិនព្រមឱ្យតម្លៃសិល្បៈបុរាណ៕

ប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

NEN TUM TOK TALK

ហេតុអីក៍អយុត្តិធម៌ចំពោះ អ្នកសិល្បះបុរាណខ្លាំងម្ល៉េះ ខ្មែរអើយខ្មែរ ក្រែងជារបស់យើងទាំងអស់គ្នាតើហី? រួមគ្នាលើកស្ទួយសិល្បះខ្លួនឯងផង​ អស់លោក លោកស្រី យុវជន យុវតីជំនាន់ក្រោយអើយ បាត់បង់អស់បណ្តើរៗហើយ ជួយគ្នាផងទៅកុំមើលនិងភ្នែកអី។កម្មវិធី TOK TALK>Episode2,Break3,#នេនទុំ #ខាត់សុឃីមទស្សនាវីដេអូពេញYoutube:នេនទុំ NEN TUM YouTube Official

Posted by Nen Tum on Saturday, May 4, 2019