ដល់ក! រឹបអូសឈើប្រភេទកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងឃ្លាំង នៅក្រុងបានលុង

0
1181
Loading...

រតនគិរី៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ លោក រ៉ា បូរ៉ាន់ឌី ជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលក្រុងបានលុង និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានចុះរឹបអូស ឈើកកោះជាច្រើនដុំ ដែលលួចលាក់ក្នុងឃ្លាំងស្តុកមួយកន្លែង

ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ ដុំឈើទាំងអស់នេះ ត្រូវលោក រ៉ា បូរ៉ាន់ឌី បញ្ជាឲ្យដឹកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើសិន រួចរង់ចាំវាស់វែងនៅពេលក្រោយ។ ពាក់ព័ន្ធទៅនឹងឃ្លាំងស្តុកឈើខាងលើនេះដែរ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់យក្សឡោម ប្រាប់ឲ្យដឹងថា មិនបានស្គាល់ឈ្មោះម្ចាស់ទីតាំងនេះឡើយង ដោយសារតែពួកគេជួលតៗគ្នា ប៉ុន្តែម្ចាស់ពិតប្រាកដ ប្រហែលនៅរាជធានីភ្នំពេញឯណោះ៕ ប្រភព៖ ហេងហេង លី