ចុម!! គិលានុបដ្ឋាយិកាម្នាក់ ត្រូវបានបណ្តេញចេញពីការងារ ក្រោមហេតុផលមកពី “នាងស្អាតខ្លាំងពេក” (មានរូបថតច្រើន)

0
2162
Loading...

ថៃ៖ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការងារ អតីតគិលានុបដ្ឋាយិកាដ៏ស្រស់ស្អាតម្នាក់នេះនៅក្នុងប្រទេសថៃមានឱកាសធ្វើអោយអ្នកគាំទ្រក្ដៅបើកភ្នែក ក្ដៅបេះដូងជាមួយនឹងរូបថតថ្មីៗបំផុតរបស់នាងជាច្រើនសន្លឹក។ អតីតគិលានុបដ្ឋាយិកាម្នាក់នេះមានឈ្មោះថា Namkhing Kanyapak កើតនៅឆ្នាំ ១៩៩៤ ហើយត្រូវបានគេចាត់ទុកថាជាគិលានុបដ្ឋាយិកាដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសថៃ ។

កាលពីឆ្នាំ២០១៦ ក្នុងវ័យ២២ឆ្នាំ នាងបានបង្ហាញខ្លួននៅលើទំព័រមុខនៃបណ្តាញសង្គម ហើយបន្ទាប់មកមានអ្នកគាំទ្រ និង អ្នក Follower យ៉ាងច្រើនថែមទៀតផង ហើយនាងក៏ទទួលបាននូវការចុះកុងត្រាថតរូបសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ ទោះជាយ៉ាងណា ក្មេងស្រីដ៏ស្រស់ស្អាតត្រូវបានបណ្តេញចេញពីការងារក្នុងមន្ទីរពេទ្យ ដែលនាងកំពុងបំរើការ ដោយសារតែហេតុផលមួយ ដែលនាងមិនបានរំពឹងទុក គឺមកពីនាង “ស្អាតខ្លាំងពេក”។

តើគ្រាន់តែស្អាតពេកក៏ខុសដែរឬ?

វាមិនខុសអ្វីឡើយ ប៉ុន្តែដោយសារតែសម្រស់របស់នាង បានធ្វើឱ្យមនុស្សជាច្រើនចង់ទៅឃើញដោយផ្ទាល់ នូវមុខមាត់របស់គិលានុបដ្ឋាយិកាដ៏ស្រស់ស្អាតរូបនេះ ទើបពួកគេនាំគ្នាទៅកាន់មន្ទីរពេទ្យដែលជាកន្លែងនាងកំពុងធ្វើការ ដោយមិនខ្វល់ថាមន្ទីរពេទ្យជាកន្លែងមួយដើម្បីជួយសង្រ្គោះជីវិត និងត្រូវការភាពស្ងប់ស្ងាត់ឡើយ។ ពួកអ្នកគាំទ្រទាំងនោះនៅតែមកថតរូបជាមួយនាង និងស្នើសុំហត្ថលេខាពី Namkhing Kanyapak ។ ព្រោះតែស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះនាយកមន្ទីរពេទ្យបានសម្រេចចិត្តបណ្តេញគិលានុបដ្ឋាយិកានេះ។

បន្ទាប់ពីការសម្រេចចិត្តនេះ ព័ត៌មានត្រូវបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងមានទស្សនៈខ្វែងគំនិតគ្នាជាច្រើន ដែលអ្នកខ្លះគិតថាការសម្រេចចិត្តរបស់មន្ទីរពេទ្យនេះពិតជាត្រឹមត្រូវ ប៉ុន្តែមនុស្សខ្លះមានអារម្មណ៍សោកស្តាយជំនួស Kanyapak។

បន្ទាប់ពីបានលាឈប់ពីការងារ អតីតគិលានុបដ្ឋាយិកា នាង Kanyapak បានទទួលការពេញនិយមកាន់តែខ្លាំងឡើងលើបណ្តាញសង្គម ដែលធ្វើឱ្យនាងពិតជាមានការរំភើបចិត្តជាខ្លាំង ពីការផ្លាស់ប្តូរខ្លួនឯង ដើម្បីប្រកួតប្រជែងនឹងជីវិតថ្មី។

នាង Namkhing Kanyapak បានផលិតរូបថតដែលបង្ហាញពី “សម្រស់យុវវ័យ” របស់នាងជាច្រើន។ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ មានឱកាសស្លៀកពាក់ស៊ិចស៊ី ដែលបង្ហាញពីរាងកាយទាំងមូលរបស់នាង សម្រាប់ក្រសែភ្នែករបស់អ្នកគាំទ្រ ដែលធ្វើឱ្យនាងទទួលបានការគាំទ្រ និងសរសើរឥតឈប់ឈរ៕