Loading...
ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត បានផ្អាកសិល្បះមួយរយៈធំ ដោយសារស្ថិតនៅក្នុងរយៈពេលនៃការកាន់ទុក្ខប្អូនស្រីរបស់លោក គឺកញ្ញា ខេមរៈ ស្រីពៅ។ កាលពីប៉ុន្មានថ្ងៃមុននេះ លោកទើបតែបានធ្វើពិធីបុណ្យ ១០០ថ្ងៃ ឱ្យប្អូនរបស់លោករួចរាល់។ ក្រោយពីការកាន់ទុក្ខប្អូនស្រីត្រូវបានបញ្ចប់ កាលពីម្សិលមិញនេះគេឃើញលោក ខេមរៈ សិរីមន្ត បង្ហាញវត្តមានលើឆាកតន្ត្រីជាថ្មីម្ដងទៀត
ធ្វើឲ្យមហាជនអ្នកគាំទ្ររីករាយរំភើបជាខ្លាំង។អ្វីដែលធ្វើឱ្យអ្នកគាំទ្ររបស់ លោក ខេមរៈ សិរីមន្ត មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺការសម្ដែងស្ទីលថ្មីនៅលើឆាកការប្រគុំតន្ត្រី ជាមួយនឹងស្ទីលហែកអាវបញ្ចេញសាច់ដុំកង់ៗរបស់លោក ដែលធ្វើឱ្យហ្វេនៗស្រែកហ៊ោយ៉ាងខ្លាំង គួបផ្សំនឹងការនឹករលឹកលោកផងនោះ។
ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖