យន្តហោះចាស់​ខ្នាតធំរបស់​ខ្មែរមួយគ្រឿង​ ត្រូវ​បាន​គេប្រទះឃេីញ​ ​ទុកចោលនៅឯក្រៅប្រទេស

0
1834
Loading...

កាលពីម្សិលមិញនេះរឿងមួយដ៏គួរឱ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារមានគណនីមួយ បានបង្ហោះនូវរូបថតចំនួន២នៃ​យន្តហោះ​របស់​ខ្មែរខ្នាតធំមួយគ្រឿង(រូបថតទី១ ថតនៅឆ្នាំ១៩៧៣ និងមួយសន្លឹកទៀតថតនៅឆ្នាំ២០១៦) ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ ត្រូវ​បាន​គេទុកចោល​នៅ​ព្រលានយន្តហោះ​​ក្រៅប្រទេស។​

បេីយោងតាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ ពៅ​ សារី​ បានឲ្យដឹងថា​៖​ «ខ្មោចយន្តហោះ​ ប្រភេទ SE-210 Caravell (ផលិតនៅប្រទេសបារាំង) មានសញ្ញា អាកាសចរកម្ពុជា ដែលបោះបង់ចោល​ ក្នុងអំឡុងសង្រ្គាមស៊ីវិល​ នៅកម្ពុជា ទសវត្សរ៍ ១៩៧០s ត្រូវបានគេទុកសំចតចោលក្នុងអាកាសយានដ្ឋាន​ ដនមឿង ប្រទេសថៃ (រូបថតឆ្នាំ ២០១៦)។

រូបភាពថតនៅឆ្នាំ ២០១៦ នៅអាកាសយានដ្ឋាន​ ដនមឿង ប្រទេសថៃ

ចំណែកឯរូបទី២គឺជារូបចុះចតរបស់អាកាសចរកម្ពុជា​នៅអាកាសយានដ្ឋាន Kaitak នាទីក្រុងហុងកុង កាលពីឆ្នាំ ១៩៧៣។ អ្នកមានធនធាននៅកម្ពុជា គួរទាក់ទងទិញត្រឡប់មកកម្ពុជាយើងវិញ ដើម្បីកែឆ្នៃ​ ធ្វើជាអាហារដ្ឋានទេសចរណ៍»។

អាកាសចរកម្ពុជា​នៅអាកាសយានដ្ឋាន Kaitak នៅក្រុងហុងកុង

ទោះជាយ៉ាងណាក៏ដោយ ចំពោះ​ការលេីកឡេីង​របស់​ម្ចាស់​គណនី​ខាងលើ​នេះ​ ប្រិយមិត្តអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងប្រហាក់ប្រហែលគ្នាថា​ វាមិនមែនជារឿងដែលងាយស្រួលនោះទេ​ ក្នុងការដឹកយកយន្តហោះ​ដែលមានទំហំដ៏ធំមួយនេះ​ យកមក​ប្រទេស​កម្ពុជា​វិញនោះ​ គឺពិតជា​ពិបាកខ្លាំងណាស់។ប្រភព៖ ហ្វេសប៊ុក