កុំចេះតែហ៊ាន! ជុំជើងគ្នាលេងល្បែង ប៉ូលិសក្របួចបានទាំងអស់ ទាំងអ្នកឈរមើលទៀត

0
2430
Loading...

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទី នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។

ក្នុងការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់៖

  • ១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរ ជាអ្នករើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ)
  • ២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែងឃំុព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)
  • ៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់ទន្សាយ
    ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកឈរមើលផងលេងផង។
  • ៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។
  • ៥-ឈ្មោះឌឹម ខេមម៉ាភេទស្រីអាយុ៣៥ឆ្នាំជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិចំបក់ទន្សាយ
    ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។
  • ៦-ឈ្មោះមឿង ធីតាភេទស្រីអាយុ២៥ជនជាតិកម្មកររោងចក្រនៅ
    ភូមិចំបក់ទន្សាយឃំុព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង)
  • ៧-ឈ្មោះភុន-ថាវី-ភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិចំបក់ទន្សាយ-ឃុំព្រៃពូច-ស្រុកអង្គស្នួល-ខេត្តកណ្តាល។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ ហើយក៏បានចុះទៅដល់កន្លែង ស្រាប់តែជនសង្ស័យកំពុងតែលេងបៀសុីគូរថៃ ឃើញសមត្ថកិច្ចភ្លាមក៏កាន់បៀរក្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក ធ្វើជាភក្ដុតាង។ បើតាមចម្លើយសារភាពរបស់ឈ្មោះមឿន គួន បានសារភាពថាខ្លួនពិតជាឱ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួនពិតមែន។ ចំពោះករណីកម្លាំងជំនាញសុំអប់រំ ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន៕ ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល