រូបភាព និងវីដេអូស្ដែងៗជាច្រើន នៅក្នុងសោកនាដកម្មផ្ទុះឆេះយន្តហោះរុស្ស៊ី មើលហើយគួរសង្វេកណាស់ (មានវីដេអូ)

0
1967
Loading...

រុស្ស៊ី៖ យ៉ាង​ហោច​ណាស់​មនុស្ស ៤៧​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដែល​យន្ដហោះ​ដឹក​អ្នក​ដំណើរ​របស់​រុស្ស៊ី​មួយ​គ្រឿង​ឆាបឆេះ​។ បើយោងតាម អ្នកស្រី Elena Markovskaya សមាជិកគណៈកម្មការស៊ើបអង្កេតរបស់ប្រទេសនេះ បាននិយាយថាមនុស្ស ៤៧នាក់ត្រូវបានស្លាប់ ក្នុងនោះមានក្មេង២នាក់ និងជនជាតិអាមេរិចម្នាក់ នៅពេលយន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងនេះ បានចុះចតជាបន្ទាន់ និងធ្លាក់នៅព្រលានយន្តហោះនៃទីក្រុង Moscow កាលពីថ្ងៃអាទិត្យ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ក្នុង​តំបន់ Interfax ឲ្យ​ដឹង​ថា​យន្ដហោះ​រុស្ស៊ី​ប្រភេទ Superjet 100 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​​ហោះ​ហើរ​លេខ SU1492 ពី​ទីក្រុង Moscow ទៅកាន់ Murmansk​ នៅ​ពេល​ដែល​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើត​ឡើង។ ប្រភព​ដដែលក៏បាន​បន្ដ​ទៀតថា ក្រោយ​ពេល​ចាក​ចេញ​ពី​ព្រលាន​ប៉ុន្មាន​នាទី​យន្ដហោះ​បាន​បាត់​ទំនាក់​ទំនង​ដោយ​សារ​រន្ទះ​បាញ់​ដែលត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ចុះចត​បន្ទាន់​នៅ​ព្រលាន Sherametyevo។

វីដេអូដែលបានថតមុនពេលការធ្លាក់យន្តហោះបង្ហាញឱ្យឃើញថាយន្តហោះចុះមកលើផ្លូវរត់ ខណៈភ្លើងកំពុងឆាបឆេះផ្នែកខាងក្រោយ ដែលមានអណ្ដាតភ្លើងយ៉ាងខ្លាំង។

បើតាមរបាយការណ៍ចុងក្រោយ មានមនុស្ស ៣១នាក់បានរួចជីវិត ក្នុងនោះមាន ៥នាក់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរ យន្តហោះនេះមានអ្នកដំណើរ ៧៣នាក់ និងសមាជិកនាវិក ៥នាក់នៅលើយន្តហោះ បើតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍៕

រូបភាព និងវីដេអូ៖