អុញនោះ! លោក G-Devith ស្នើរឲ្យអាចារ្យធំចេញមុខទទួលខុសត្រូវជាមួយលោក និងមហាជន

0
1384
Loading...

ជម្លោះរវាងតារាចម្រៀង G-Devith និងលោកអាចារ្យធំ កាន់តែឡើងកំដៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទោះបីជាមានសមាគមន៍សិល្បៈ សំណូមពរឱ្យអ្នកទាំងពីរ មកសម្រួលគ្នាក៏ដោយ ប៉ុន្តែជាលទ្ធផលត្រូវបរាជ័យ។ ពាក្យឌឺដងគ្នានៅលើបណ្ដាញសង្គម ឆេះតែមានជាបន្ទាប់ ជាក់ស្ដែងប៉ុន្មានម៉ោងមុននេះបន្តិច លោក G-Devith បានធ្វើការចំលែករំលែកនូវសារដែលជារូបរបស់អាចារ្យធំ ដែលបែកធ្លាយជាច្រើនសន្លឹក និងបានសរសេរថា៖ ”ស្នាមញញឹមលាក់បាំងទុក្ខព្រួយ។ ថ្ងៃណាទើបចេញមុខមកទទួលខុសត្រូវ ជាមួយខ្ញុំ និងមហាជន? នៅផឹកសុីហ្នឹងសិន អោយរឿងស្ងាត់យករួចខ្លួនមែន?”។ នៅពេលនេះអាចារ្យធំមិនទាន់ឃើញចេញតបត ឬបកស្រាយអ្វីឡើយ៕