វីរៈបុរស ដែលបានជួយក្មេងស្រីផ្ទុះរថយន្ត និយាយថា លោកមិនដែលសោកស្ដាយឡើយ ដែលជួយក្មេងស្រីនោះ ខណៈខ្លួនឯងធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់នេះ

0
2414
Loading...

លោក ឃុ​ត សំណាង មានអាយុ៥៣ឆ្នាំ ជាបុរសម្នាក់ត្រូវបានភ្លើងឆេះខ្លោចពេញខ្លួនប្រាណស្ទើបាត់បងជីវិត ព្រោះតែជួយក្មេងស្រីមួយរូប ឱ្យគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅ​ក្រុង​តាខ្មៅ ខេត្ត​កាលពី​ថ្ងៃទី​១២ ខែមេសា កន្លងមក។ នេះជារឿងមួយដ៏អស្ចារ្យ ដែលវីរៈបុរសក្នុងជីវិតពិត ហ៊ានពលីខ្លួនឯង បានទទួលការកោតសរសើរ និងក្តីអាណិតជាខ្លាំង បន្ទាប់ពីឃើញនូវរូបភាពរបស់លោកត្រូវឆេះរលាកតាំងពីក្បាលរហូតដល់ចុងជើងបែបនេះ ដែលពេលនេះលោកកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅខេត្តបាត់ដំបង ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​ក្រុមគ្រួសារ ជាពិសេស​កូនៗ​ជាប់បំណុល​ធនាគារ​ដើម្បី​ព្យាបាល​លោក​នោះឡើយ។

គួររំលឹកឡើងវិញថា លោក ឃុ​ត សំណាង ដែលមានមុខរបរជាអ្នកបើកតាក់ស៊ីរូបនេះ បានជួយក្មេងស្រីម្នាក់ដោយចៃដន្យ ប៉ុន្តែខ្លួនឯងរងរបួសជាទម្ងន់។ ខណៈពេលមានភ្លើងឆេះរថយន្ត(ផ្ទុះលើកទីមួយ) គឺលោកនៅក្បែរកន្លែងកើតហេតុ ឃើញក្មេងស្រីម្នាក់ដើរមកក្បែររថយន្តដែលកំពុងផ្ទុះឆេះ ក៏ស្ទុះទៅរុញក្មេងស្រីឱ្យទៅឆ្ងាយពីកន្លែងកើតហេតុប្រមាណ ៥-៦ ម៉ែត្រ ភ្លាមនោះការផ្ទុះលើកទី២ក៏កើតឡើង ក្មេងស្រីបានរួចផុតគ្រោះថ្នាក់ តែលោក ឈុត សំណាង ខ្លួនឯងត្រូវអណ្តាតភ្លើងឆាបឆេះពេញខ្លួន។ មនុស្សម្នានៅក្បែរនោះបានយកទឹកមកចាក់ឱ្យ តែលោកនៅមានស្មារតីនៅឡើយ បានឆ្លៀតទៅថយរថយន្តខ្លួនឯងឱ្យផុតឆ្ងាយពីកន្លែងកើតហេតុ។ ពេលចុះពីលើរថយន្តមកវិញភ្លាម អំណាចនៃការឆេះបានជះឥទ្ធិពល ធ្វើឱ្យលោកបាត់ស្មារតីតែម្តងទៅ។

ដំបូងឡើយ លោកបានព្យាបាលខ្លួននៅពេទ្យកាល់ម៉ែត្រ តែដោយសារការចំណាយច្រើនពេក លោកបានប្ដូរមកព្យាបាលនៅបាត់ដំបងដែលជាស្រុកកំណើតរបស់លោកវិញ។ លោក ឃុត សំណាង ក៏បានប្រាប់ថា ដែលថាគាត់មិនមានការស្ដាយក្រោយនូវអ្វីដែលគាត់បានធ្វើឡើយ ព្រោះបើគាត់មិនជួយ មិនអើពើ ក្មេងស្រីនោះនឹងត្រូវស្លាប់ជាមិនខានឡើយ ហើយនេះក៏មានមនសិការរបស់គាត់ដែរ។

គាត់បានបន្ថែមទៀតថា ប្រហែលជាគុណបុណ្យរបស់គាត់បានធ្វើ បានជាបងប្អូន សាច់ញាតិ និងមនុស្សជាច្រើនមានការជួយឧបត្ថម្ភរូបគាត់ជាបន្តបន្ទាប់ ហើយលោកគ្រូនៅពេទ្យពពីរ ក៏មើលថែជំងឺរបស់គាត់យ៉ាងដិតដល់ផងដែរ៕

បញ្ជាក់៖ នេះជាលេខលោក ឈុត សំណាង ផ្ទាល់ ០៨៦ ៩៨៤ ៦៨៦/ ០៩២ ៨៧០ ៩២៥ ។ ខាងក្រោមនេះជារូបភាពរបស់គាត់៖