Loading...
កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ គណនីហ្វេសប៊ុកមួយឈ្មោះ Thu Visal បានបង្ហោះសារសុំជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីសង្គ្រោះដល់ប្អូនប្រុសម្នាក់ឈ្មោះ ង៉ែត វិចិត្រ ដែលជាយុវជនស្មគ្រ័ចិត្ត ធ្លាប់បានជិះកង់៦៤ថ្ងៃជុំវិញប្រទេសកម្ពុជា ដេីម្បីប្រមូលថវិការបានចំនួន ១៦០ ៣៣០ដុល្លារអាមេរិច ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner កាលពីឆ្នាំ2014 ។
តែពេលប្អូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរលេីក្បាល និងមុខ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ លោកសង្ឃ។ ពេលនេះដែរ ក៏មានសប្បុរសជនបានចូលរួមជាថវិការបន្តបន្ទាប់។