អភិបាលខេត្តកោះកុង អំពាវនាវឱ្យជនខិលខូចបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ជាបន្ទាន់

0
1090
Loading...

កោះកុង ​៖ ​កាលពីថ្ងៃទី៦ ខែ​ឧសភា​នេះ លោកស្រី ​មិថុនា ភូថង ជាអភិបាលនៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​បញ្ចេញសារ​អំពាវនាវតាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការមានឈ្មោះ Mithona Phouthorng  កុំឲ្យជនខិលខូច កាប់​ទន្ទ្រានព្រៃ នៅក្នុង​តំបន់​ហាមឃាត់ នៅក្នុង​ខេត្ត​កោះកុង​ តទៅទៀត។​

នៅក្នុងសារនោះ អ្នកស្រីបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ ‹‹​នាងខ្ញុំ សូមជម្រាបជូនដំណឹងដល់ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កន្លងមកមានជនខិលខូចមួយចំនួនបានលួចចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ នៅក្នុងតំបន់ហាមឃាត់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នោះគឺជាអំពើល្មើសច្បាប់។ អាស្រ័យហេតុនេះ សូមពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យអ្នកដទៃ។

សូមពូមីង បងប្អូនទាំងអស់មេត្តាកុំចាញ់ល្បិចញ៉ុះញ៉ុង បោកបញ្ឆោតរបស់ជនឆ្លៀតឱកាសមួយចំនួនដែលចង់បានប្រយោជន៍ផ្ទាល់ខ្លួន។ បើមិនដូច្នោះទេ ពូមីង បងប្អូន នឹងត្រូវប្រឈមមុខជាមួយច្បាប់ជាធរមាន។

នាងខ្ញុំសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឪកាសទៀតឡើយ។
#កោះកុង​ #kohkong #cambodia››​៕ ប្រភព៖ ហ្វេសប៊ុក