ទៀតហើយ! ធ្លាក់យន្តហោះ ខ្នាតតូចមួយគ្រឿង នៅម៉ិចស៊ីកូ និងមិនមាន អ្នករស់រានមានជីវិតឡើយ

0
1268
Loading...

មិនមានអ្នករស់រានមានជីវិតត្រូវបានគេរកឃើញឡើយ បន្ទាប់ពីយន្ដហោះឯកជនមួយគ្រឿង ដែលចេញដំណើរពីទីក្រុង Las Vegas បានធ្លាក់នៅភាគខាងជើងប្រទេសម៉ិកស៊ិក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថាកន្លែងធ្លាក់យន្តហោះនេះ ស្ថិតនៅក្នុងតំបន់ភ្នំនៃរដ្ឋ Coahuila ។ យ៉ាងហោចណាស់អ្នកដំណើរ ១០នាក់និង សមាជិកនាវិកចំនួន ៣នាក់ដែលមានឈ្មោះក្នុងបញ្ជីហោះហើរត្រូវបានសន្មត់ថាស្លាប់។

យន្តហោះនេះបានចាកចេញពីទីក្រុង Las Vegas កាលពីរសៀលថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងមកដល់ ទីក្រុងម៉ុនតេរី ប្រទេសម៉ិកស៊ិកភាគខាងជើង នៅពេលល្ងាចថ្ងៃដដែល ប៉ុន្តែវាមិនបានមកដល់ឡើយ ហើយអ្នកត្រួតពិនិត្យជើងហោះហើរ បានបាត់បង់ទំនាក់ទំនងជាមួយយន្ដហោះដែលធ្លាក់នេះ។

ក្រុមហ៊ុន Canada’s Bombardier, Inc បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់រ៉យទ័រថា យន្ដហោះនេះគឺជាយន្តហោះ Challenger 601 ហើយថាយន្ដហោះបានបាត់ប្រហែល ១៥០ម៉ាយ ពីទីក្រុង Monclova ភាគខាងជើងម៉ិកស៊ិក៕ ប្រភព៖ NBC