ហ្វេសប៊ុក៖ រំលឹកឡើងវិញ កាលពីម្សិលមិញនេះ លោក ឯកឧត្ដម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាម្ចាស់គណនីហ្វេសប៊ុក Kc Ck បានបង្ហោះករណីមួយ ដែលលោកត្រូវបានអ្នកបើកឡានរបស់លោក យករថយន្ត និងរបរផ្សេងៗទៅបាត់ហើយស្រមោល។ឯកឧត្ដម កឹម ជាតិ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុកយ៉ាងដូច្នេះថា៖ ‹‹ឯកឧត្តម លោកជំទាវ បងប្អូនប្រុសស្រី សមត្ថកិច្ចគ្រប់ជំនាញ មេត្តាជួយស៊ែបន្តផង រូបនេះជាអ្នកបើកបរឡានរបស់ខ្ញុំ ឈ្មោះ សីហា បានលួចបើករថយន្តម៉ាក ស្តារិក ១២កៅអី មានផ្លាកលេខ ភ្នំពេញ 2-BA 7181 រត់គេចខ្លួនតាំងពីម៉ោង ៦ល្ងាច ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ពេលនេះ ខ្ញុំដើររកមិនឃើញទេ បើបងប្អូនបានដំណឹង សូមមេត្តាផ្តល់ដំណឹង តាមលេខទូរស័ព្ទ ០១២ ៣៣៧ ១៦៦ខ្ញុំនឹងជូនសាគុណ ដោយក្តីគោរពអរគុណទុកជាមុន››។
ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្មាននាទីមុននេះ បើយោងតាមគណនីរបស់ឯកឧត្តម កឺម ជាតិ ខាងលើ ទើបតែបង្ហោះនូវសារមួយទៀតបានបញ្ជាក់ថា ពេលរថយន្តរបស់លោក ត្រូវបានរកឃើញមកវិញហើយ នៅម៉ោង ៥៖៣៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នេះ ហើយលោកក៏បានដកពាក្យបណ្ដឹងវិញដែរ។ នេះជាសារទាំងស្រុងរបស់ឯកឧត្តម កឺម ជាតិ៖ ‹‹សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ ឯកឧត្តម លោកជំទាវ បងប្អូនប្រុសស្រី សមត្ថកិច្ចជំនាញទាំងអស់ ដែលបានស៊ែពត៌មានរបស់ខ្ញុំ ហើយនារសៀលម៉ោង ៥ ម៉ ៣៥នាទី ថ្ងៃទី ៧ ឧសភា ២០១៩ខ្ញុំបានរកឃើញ និងយករថយន្តបានមកវិញហើយ ខ្ញុំក៌បានដកពាក្យបណ្តឹង ហើយសុំឲ្យមានការអប់រំដល់រូបបុគ្គលនេះ ហើយផ្តល់ថវិការឲ្យវិលទៅស្រុកកំណើត ដើម្បីរកទទួលទានស្របច្បាប់ និងថែទំគ្រួសារ។››៕ ប្រភព៖ ហ្វេសប៊ុក